ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 9 និង Nokia 6 (2018) អាចនឹងបង្ហាញខ្លួននៅខែមករាឆ្នាំក្រោយនេះ

ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី Nokia 6 ឆ្លងកាត់នូវ TENAA ហើយ ស្របពេលជាមួយគ្នានេះដែរស្មាតហ្វូន Nokia 9 និងស្មាតហ្វូន Nokia 6 (2018) គឺមានលេខកូដ TA-1054 និងស្មាតហ្វូនមួយទៀត TA-1042 ក៏ឆ្លងកាត់ TENAA ផងដែរ។

image

ស្មាតហ្វូន Nokia 9 គឺមានលេខកូដ TA-1005 និង TA-1009 ។ យ៉ាងណាមិញ វាមានព្រឹត្តិការណ៍ធំមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នៅថ្ងៃទី 19 ខែមករាខាងមុខនេះ ហើយស្មាតហ្វូន Nokia 9 គឺនឹងបង្ហាញខ្លួននៅទីនេះ។

image

image

វាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Nokia 6 (2018) និង Nokia 8 (2018) នឹងបង្ហាញខ្លួនផងដែរ។ សម្រាប់ស្មាតហ្វូន Nokia 6 បង្ហាញខ្លួននៅថ្ងៃទី 19 ខែមករាឆ្នាំនេះ។ យើងនឹងប្រហែលជាដឹងព័ត៌មានជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍ CES ខាងមុខនេះ៕