ព័ត៌មាន

ស្មាតហ្វូន Nokia 6 (2018) អនុម័តទទួលស្គាល់ដោយ TENAA គ្រោងនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

ស្មាតហ្វូនស៊េរីថ្មីដំបូងបំផុតរបស់ក្រុមហ៊ុន Nokia ដែលគ្រោងបង្ហាញខ្លួននៅដើមឆ្នាំ 2018 នោះគឺ Nokia 6 (2018) ។ ស្មាតហ្វូន Nokia 6 (2018) ទទូលស្គាល់វិញ្ញាបនបត្រពី TENAA នៅក្នុងប្រទេសចិន ប៉ុន្តែលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ។

image

សម្រាប់ស្មាតហ្វូន Nokia 6 (2018) ត្រូវគេរំពឹងថានឹងមានអេក្រង់ទំហំ 5.5 អ៊ីញកម្រិតភាពច្បាស់ 18:9 Touchscreen បន្ទះឈីប Snapdragon 630 SoC រ៉េមផ្ទុកទិន្នន័យទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃគឺស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន ហើយវាប្រើប្រាស់មុខងារ Bothie សម្រាប់ថតកាមេរ៉ាមុខ និងក្រោយថែមទៀតផង។

image

ស្មាតហ្វូននេះនឹងមានលេខកូដម៉ូដែល TA-1054 ហើយវាប្រើប្រាស់ស៊ីមកាតពីរ។ សម្រាប់ឆ្នាំ 2018 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ពិតជាបញ្ចេញនូវស្មាតហ្វូនដែលមានស៊ុមព័ទ្ធអេក្រង់ស្តើង និងអេក្រង់កាន់តែធំជាងមុនជាក់ជាមិនខាន៕