ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S9 នឹងរក្សាទុកនូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយនៃស្មាតហ្វនដដែល

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy S8 ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយនៃស្មាតហ្វូននេះ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាសម្រាប់ធ្វើការដោះសោរហើយវាក៏បង្ករជាស្នាមប្រឡាក់ផងដែរ។

image

image

សម្រាប់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ចាប់ផ្តើមដំណើរការតាំងពីខែតុលា ឆ្នាំ 2016 ហើយវាប្រហែលជាមិនទាន់សម្រេចបានជោគជ័យនោះទេនៅពេលដែលបញ្ចេញវត្តមានរបស់ស្មាតហ្វូន Galaxy S9 នោះ។ រូបភាព Screenshots ថ្មីបង្ហាញថា ស្មាតហ្វូន Galaxy S9 នៅតែប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយដដែល។ ស្មាតហ្វូន Galaxy S9 ទំនងជាមិនទាន់បង្ហាញខ្លួននោះទេនៅក្នុងព្រឹត្តិការណ៍ CES 2018 នៅទីក្រុង Las Vegas ដូចនេះយើងនឹងរង់ចាំមើលជាបន្តទៀត៕