ព័ត៌មាន

Apple iMac Pro ស៊េរីថ្មីចាប់ផ្តើមលក់ចាប់ពីថ្ងៃទី 14 ខែធ្នូនេះក្នុងតម្លៃចាប់ផ្តើមពី $4999

កុំព្យូទ័រ Apple iMac Pro ស៊េរីថ្មីនឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី 14 ខែធ្នូនេះនៅក្នុងតម្លៃចាប់ពី $4999 ។ Apple iMac Pro គឺជាកុំព្យូទ័រដ៏មានអានុភាពបំផុតនៅក្នុងចំណោមត្រកូលរបស់ Mac Apple ។ វាប្រើប្រាស់នូវ  8-core Intel Xeon, 32GB 2666MHz DDR4 ECC memory, 1TB SSD, AMD Radeon Pro Vega 56 GPU ជាមួយ 8GB HBM2 memory, 5K Retina display, 10Gb Ethernet, 4x Thunderbolt 3 (USB-C) ដែលទ្រទ្រង់នុវ 5K External Monitors ចំនួន 2 ថែមទៀត។

image

កុំព្យូទ័រនេះប្រើប្រាស់ជាមួយនឹង Magic Keyboard និង Magic Mouse ផងដែរ។ អ្នកប្រើប្រាស់ក៏អាចរើសយកប្រភេទម៉ូដែល 18-core Xeon, 128GB ECC memory, 4TB SSD និង Radeon Pro Vega 64 ជាមួយ 16GB HBM2 ប៉ុន្តែតម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕