ព័ត៌មាន

Google Pixelbook កុំព្យូទ័រ Chromebook ដំបូងបំផុតដែលប្រើប្រាស់ប្រព័ន្ធជំនួយ Google Assistant

Google Pixelbook គឺជាកុំព្យូទ័រស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ដែលលោកអ្នកអាចប្រើប្រាស់ជាថេប្លេតក៏បាន ឬកុំព្យូទ័រយួរដៃក៏បាន។ Pixel Book មានកម្រាស់ស្តើងត្រឹមតែ 10.3mm ហើយវាមានថាមពលថ្មខ្លាំងដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ កាន់តែពិសេសជាងនេះទៀតនោះ Google Pixelbook គឺជាកុំព្យូទ័រយួរដៃដំបូងបំផុតដែលប្រើប្រាស់នូវប្រព័ន្ធ Google Assistant នៅក្នុងម៉ាស៊ីនដ៏មានអានុភាពមួយនេះ។ លោកអ្នកអាចប្រើប្រាស់សំឡេងដោយចុចនៅលើ Assistant Key ដើម្បីបញ្ជាទៅលើមុខងារ Google Assistant បានយ៉ាងងាយស្រួល។

image

ការចាប់ផ្តើមសួរសំណួរ ការគ្រប់គ្រងទៅលើតន្រ្តី និងជាច្រើនទៀតគឺប្រើប្រាស់នូវពាក្យបញ្ជាដ៏សាមញ្ញបំផុតគឺ “OK Google” ។ Google Assistant គឺជាគន្លឹះមួយដ៏ឆ្លាតវៃដែលលោកអ្នកអាចស្វែងរកជំនួយនូវអ្វីដែលលោកអ្នកត្រូវការកាន់តែមានប្រសិទ្ធិភាព។ អ្វីដែលកាន់តែទាក់ទាញជាងនេះទៀតនោះ កុំព្យូទ័រដ៏ទំនើបនេះក៏ភ្ជាប់មកជាមួយនឹង Pixelbook Pen ដែលលោកអ្នកអាចសរសេរគូសរង្វង់នៅលើរូបភាព ឬអក្សរបានដោយសេរី។

image

Google Pixelbook គឺជាកុំព្យូទ័រយួរដៃដែលស្តើងបំផុតកម្រាស់ត្រឹមតែ 10.3mm និងអាចបង្វិលកាច់បត់កម្រិត 360 ដឺក្រេបាន។ កុំព្យូទ័រនេះប្រើប្រាស់អេក្រង់ទំហំ 12.3’’ Quad HD LCD កម្រិតភាពច្បាស់ 235PPI Touchscreen លឿនថែមទៀត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ Google Pixelbook អាចប្រើប្រាស់រយៈពេលបាន 10 ម៉ោង ខណៈពេលដែលលោកអ្នកបញ្ចូលថ្មត្រឹមតែ​15 នាទីអាចប្រើប្រាស់បានរយៈពេល 2 ម៉ោង។ វាពិតជាមិនធម្មតានោះទេ។ សម្រាប់គ្រាប់ Keys នៅលើកុំព្យូទ័រ Google Pixelbook ផ្តល់នូវពន្លឺភ្លឺច្បាស់ ការវាយនៅលើគ្រាប់ Keys ជាមួយនឹងសំឡេងស្ងាត់ និងទន់ងាយចុចប្រើប្រាស់។

បើនិយាយអំពីកម្មវិធីសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ Google Pixelbook នេះវិញមានច្រើនអាចប្រើប្រាស់ស្របតាមតម្រូវការរបស់អ្នក។ សម្រាប់កម្មវិធី Productivity មានដូចជា AutoCAD, Google Calendar, Evernote, Google Docs, Google Drive, Google Keep, Gmail, Google Sheets, Google Slides, Lightroom, Nebo, Slack និង​ Squid ។ ចំនែកកម្មវិធីសម្រាប់ Creativity មានដូចជា AutoCAD, Infinite Painter, Lightroom និង​ SketchBook ។ សម្រាប់កម្មវិធីកម្សាន្ត (Entertainment) មានដូចជា Asphalt, Banner Saga, Google Photos, Google Play Movies, Google Play Music, Instagrm, Netflix, Spotify, TuneIn Radio និង YouTube ។ សម្រាប់កម្មវិធីដំណើរការជាមួយនឹងប៊ិក Pixelbook Pen មានដូចជា Evernote, Google Keep, Infinite Painter, Nebo, SketchBook និង Squid ។

 image

កុំព្យូទ័រ Google Pixelbook គឺពិតជាងាយស្រួលក្នុងការប្រើប្រាស់ដោយសារតែវាតែងតែធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិទៅលើកម្មវិធី និងប្រព័ន្ធសុវត្ថិភាពចុងក្រោយបំផុតហើយវាពង្រឹងទៅលើថាមពលថ្មកាន់តែប្រសើរ។ ដូចនេះលោកអ្នកនឹងទទួលបាននូវការការពារ 100% ជាមួយនឹងការប្រើប្រាស់កុំព្យូទ័រនេះ។ មួយវិញទៀត ការចែករំលែករូបភាពជាមួយនឹងកុំព្យូទ័រ Google Pixelbook គឺពិតជារឿងដ៏អស្ចារ្យបំផុត។ លោកអ្នកអាចថតរូបភាពជាមួយនឹងស្មាតហ្វូន Google Pixel បន្ទាប់មកចូលទៅក្នុងកុំព្យូទ័រ Google Pixelbook ជាមួយនឹងកម្មវិធី Google Photos ហើយកែទៅលើរូបភាពទាំងនោះជាមួយនឹងកម្មវិធី Adobe Lightroom និងបង្ហោះទៅលើកម្មវិធីបណ្តាញសង្គម Instagram របស់អ្នកជាការស្រេច។

 

លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ Google Pixelbook

https://store.google.com/us/product/google_pixelbook_specs?hl=en-US

ប្រព័ន្ធប្រតិបត្តិការ

Chrome OS

អេក្រង់

12.3″ LCD 2400×1600 (235 ppi)

ប្រព័ន្ធសំឡេង Audio

Dual speakers • 4 mics

បន្ទះឈីប

7th Gen Intel® Core™ processor

រ៉េម

8GB ឬ 16GB RAM

ម៉េមូរីក្នុងម៉ាស៊ីន

Solid state drive (128GB, 256GB, or 512GB NVMe)

វិមាត្រ និងទម្ងន់

បណ្តោយ : 11.4 in (290.4 mm)

ទទឹង : 8.7 in (220.8 mm)

កម្ពស់ : 0.4 in (10.3 mm)

ទម្ងន់ : 1.1 kg (2.4 lbs)

 

លោហធាតុ

អាលុយមីញ៉ូម

រយៈពេលប្រើប្រាស់ថាមពលថ្ម

10 ម៉ោង

ប្រព័ន្ធ Wirless

Wi-Fi

Bluetooth

Keyboard & Trackpad

Google Assistant key

Edge-to-edge trackpad

កាមេរ៉ា

720p @ 60FPS

ប្រព័ន្ធសុវត្ថិភាព

Hardware Security Module

សេនស័រ

3-axis Gyroscope

Magnetometer

រន្ធដោត

USB-C™

3.5 mm headphone jack