ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8 (2018) មិនមានប៊ូតុង Bixby នោះទេ

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8 (2018) នឹងត្រូវប្រើប្រាស់នូវអេក្រង់ 18:9 Infinity Display និងបន្ទះឈីប Samsung Exynos 7885 chipset។ តាមរយៈរូបភាពបែកធ្លាយនៅក្នុងពេលថ្មីៗនេះបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8 (2018) មិនមានភ្ជាប់ជាមួយនឹងប៊ូតុង Bixby នោះទេ។

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានភ្ជាប់ជាមួយនឹងរន្ធដោតកាស Headphone Jack ហើយវាមានរន្ធបញ្ចេញនូវឧបាល័រតែប៉ុណ្ណោះ។ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃគឺស្ថិតនៅចំចំណុចកណ្តាលនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរនៅពីក្រោមកាមេរ៉ាមួយ។

image

សម្រាប់កាមេរ៉ា Selfies នេះគឺជាប្រភេទកាមេរ៉ាភ្លោះដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8 (2018) នឹងប្រកាសបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះជាមួយនឹងស្មាតហ្វូន Galaxy A8+ (2018) ផងដែរ៕