ព័ត៌មាន

SPECTACLES កាមេរ៉ាការពារកម្តៅថ្ងៃសមត្ថភាពខ្លាំងក្នុងការថតរូបដ៏អស្ចារ្យ

SPECTACLES គឺជាវ៉ែនតាការពារកម្តៅថ្ងៃបំពាក់នូវកាមេរ៉ាដែលអាចចែករំលែកនូវទិដ្ឋភាពដ៏អស្ចារ្យ ។ អាចធ្វើការថតរូបភាពដោយលោកអ្នកមិនចាំបាច់ទាញវ៉ែនតាចេញពីភ្នែកនោះទេ។ លោកអ្នកគ្រាន់តែចុចនៅលើប៊ូតុងមួយដើម្បីធ្វើការចាប់ផ្តើមថតសកម្មភាពនៅជុំវិញពិភពលោកតាមចិត្តរបស់អ្នក ហើយវីដេអូដែលអ្នកថតបាននោះគឺមានរូបរាងជារាងរង្វង់។

 image

លោកអ្នកអាចចុចប៊ូតុងនៅលើវ៉ែនតាដើម្បីចាប់ផ្តើមការថតរយៈពេល 10 វិនាទីដោយមិនចាំបាច់កាន់ដៃនោះទេ ដើម្បីធ្វើការចុចបន្តទៀតរយៈពេល 20 ឬ 30 វិនាទីបន្តទៀត។ នៅពេលថតតាមរយៈកាមេរ៉ារបស់វ៉ែនតាការពារសុវត្ថិភាពនេះក៏ចេញភ្លើងដែលអនុញ្ញាតឱ្យមិត្តភកិ្តរបស់អ្នកដឹងថាអ្នកកំពុងតែថតពួកគេផងដែរ។

 image

វ៉ែនតាបំពាក់កាមេរ៉ានេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ (Black) ពណ៌ក្រហមស្រាល (Coral) និងពណ៌ទឹកសមុទ្រស្រាល (Teal) ។ វីដេអូរបស់អ្នកត្រូវបានធ្វើការ Back up និងរក្សាទុកនៅលើ Memories នៅលើកម្មវិធី Snapchat ។ លោកអ្នកគ្រាន់តែបើកទៅលើកម្មវិធី Snapchat ដើម្បីធ្វើការចាប់ផ្តើមនូវការទាញយកតាមរយៈប្រព័ន្ធ Bluetooth ឬការភ្ជាប់ទៅកាន់ Spectacles ទៅលើ Wi-Fi ដើម្បីធ្វើការទាញយកកម្រិត HD ។ លោកអ្នកក៏អាចផ្ញើនូវវីដេអូនេះទៅកាន់មិត្តភកិ្ត ឬដាក់ចូលទៅក្នុង Story ឬរក្សាទុកនៅក្នុង Camera Roll ។ លោកអ្នកអាចធ្វើការបន្ថែមនូវ Captions, Stickers, Doodles និង Effects ជាច្រើនទៀតនៅលើ​ Snapchat!

image

 សម្រាប់ការបញ្ចូលថាមពលទៅលើវ៉ែនតាកាមេរ៉ាគឺមិនចាំបាច់ប្រើប្រាស់ខ្សែ Charging Cable ឬតាមរយៈទូរស័ព្ទរបស់អ្នកនោះទេ! Spectacles អាចធ្វើការថត និងរក្សាទុកវីដេអូដោយផ្ទាល់ ហើយការបញ្ចូលថាមពលថ្មគឺបានរយៈពេលដល់ទៅ 4 ដងតាមរយៈ Charging Case នេះ។ លោកអ្នកអាចរកទិញវ៉ែនតាកាមេរ៉ានេះមានតម្លៃ $129.99 ៕