ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei P11 នឹងបង្ហាញខ្លួនក្នុងត្រីមាសទី 1 ឆ្នាំក្រោយនេះ

ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei និយាយថា ស្មាតហ្វូនស៊េរីថ្មី Huawei P11 ប្រហែលជាប្រកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ MWC ខាងមខុនេះ។ វាហាក់ដូចជាគម្រោងនេះគឺជាការពិតក្រោយពេលដែលអ្នកដំណាងជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់បញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 ។

image

វាមានព័ត៌មានជាច្រើនអំពីស្មាតហ្វូន Huawei P11 ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាចំនួន 3 ។ យ៉ាងណាមិញ ស្មាតហ្វូន Huawei P10 បានប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ក្នុងព្រឹត្តិការណ៍ MWC ហើយវាដាក់លក់នៅខែបន្ទាប់។ យើងនឹងមើលឃើញស្មាតហ្វូនស៊េរីថ្មី Huawei P11 នេះបង្ហាញខ្លួននៅក្នុងពេលដូចគ្នានៅឆ្នាំក្រោយនេះ៕