ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បង្ហោះវីដេអូថ្មីមួយបង្ហាញអំពីរបៀបនៃការប្រើប្រាស់ Apple Pay នៅលើ iPhone X

នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបង្ហាញទូរស័ព្ទ iPhone X នៅក្នុងខែកញ្ញានេះ ទូរស័ព្ទនេះប្រើប្រាស់នូវបច្ចេកវិទ្យា Face ID ជំនួសឱ្យបច្ចេកវិទ្យា Touch ID ដែលអាចប្រើប្រាស់នៅលើបច្ចេកវិទ្យា Apple Pay បាន។ សម្រាប់ទូរស័ព្ទ iPhone ផ្សេងទៀតដែលអាចប្រើប្រាស់ Apple Pay គឺត្រូវចុចទៅលើប៊ូតុង Touch ID ដើម្បិធ្វើការផ្ទៀងផ្ទាត់ទៅលើការចំណាយនេះ។ សម្រាប់ iPhone X ការផ្ទៀងផ្ទាត់គឺតាមរយៈ Face ID ។

 image

ដើម្បីបង្ហាញអំពីរបៀបដែលទូរស័ព្ទ iPhone X ដំណើរការទៅលើការផ្ទៀងផ្ទាត់នេះ ក្រុមហ៊ុន Apple ក៏បញ្ចេញនូវវីដេអូថ្មីដែលមានរយៈពេល 41 វិនាទីអំពីការប្រើប្រាស់ Face ID នៅលើ Apple Pay នោះ។

តោះទស្សនាវីដេអូទាំងអស់គ្នា៖