ព័ត៌មាន

តើអ្នកដឹងទេថា ស្មាតហ្វូនដែលបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានរូបរាងយ៉ាងណា?

វាពិតជាច្បាស់មែនទែនដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូនដែលបត់បាននៅក្នុងចំនួនដាក់លក់ជាក់លាក់ប៉ុណ្ណោះ ប៉ុន្តែនេះនឹងក្លាយជាជំហានដំបូងសម្រាប់ការផលិតទ្រង់ទ្រាយធំ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះទទួលប៉ាតង់ចំនួន 6 សម្រាប់ស្មាតហ្វូនដែលបត់បាននេះ។

image

សម្រាប់គំនិតថ្មីរបស់ស្មាតហ្វូនបត់បាននេះមានលក្ខណៈប្លែកពីរូបភាពដែលយើងធ្លាប់ឃើញកាលពីមុន។ រូបរាងរបស់ស្មាតហ្វូននេះគឺដូចជាស្មាតហ្វូនមួយដែលមានអេក្រង់ចំនួនពីរ ហើយអេក្រង់ទីពីរនេះសម្រាប់បង្ហាញនូវ App Icons, Notification និងព័ត៌មានជាច្រើនទៀត។

image

អេក្រង់របស់ស្មាតហ្វូននេះអាចប្រើប្រាស់នៅក្នុងកម្រិត 180 ដឺក្រេ ហើយអេក្រង់ទីពីរ Secondary Screen នឹងមានទំហំធំជាង ហើយវាមានសមត្ថភាពប្រើប្រាស់ខ្លាំងជាងការប្រើប្រាស់ Shortcuts និង Notifications នោះ៕