ព័ត៌មាន

របាយការណ៍ថ្មី៖ Samsung Smart Speaker ដំណើរការបច្ចេកវិទ្យា Bixby នឹងបង្ហាញខ្លួននៅឆមាសទី 1 ឆ្នាំក្រោយនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Amazon ប្រកាសបង្ហាញនូវ Amazon Echo នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងរដូវក្តៅឆ្នាំ 2015 ហើយក្រោយមកក្រុមហ៊ុន Google ក៏បញ្ចេញនូវ Google Home ដំណើរការនូវ Google Assistant ហើយក្រុមហ៊ុន Microsoft ក៏បញ្ចេញនូវ Microsoft Invoke ដំណើរការ Cortana ។ ក្រុមហ៊ុន Apple ក៏ត្រៀមប្រកាសបង្ហាញនូវ Apple HomePod ដំណើរការ Siri នោឆ្នាំក្រោយ ហើយ Smart Speaker របស់ Sony ក៏នឹងដំណើរការនូវ Google Assistant ផងដែរ។

image

កាលពីដើមឆ្នាំនេះ វាមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបញ្ចេញនូវ Smart Speaker ដោយប្រើប្រាស់នូវ Bixby ។ ក្រុមហ៊ុន Samsung បដិសេដទៅលើពាក្យចចាមអារ៉ាមនេះផងដែរ។ នៅថ្ងៃនេះ របាយការណ៍មួយចេញពី Bloomberg បញ្ជាក់ថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបញ្ចេញនូវ Smart Speaker នៅក្នុងឆមាសទី 1 ឆ្នាំក្រោយនេះ។

ក្រុមហ៊ុន Samsung នឹងផ្តោតសំខាន់ទៅលើគុណភាពសំឡេង និងការគ្រប់គ្រងទៅលើសម្ភារៈប្រើប្រាស់នៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសម្រាប់ធ្វើការ Sync ជាមួយនឹងស្មាតហ្វូន Samsung Galaxy, TVs និងផលិតផលជាច្រើនទៀត។ យោងតាមរបាយការណ៍នេះ ក្រុមហ៊ុន Samsung នឹងលក់ Smart Speaker នេះនៅក្នុងតម្លៃប្រហែលជាខ្ទង់ $200 ខណៈពេលដែល Apple HomePod មានតម្លៃដល់ទៅ $349 ។ អ្នកវិភាគនិយាយថា ទីផ្សារ Smart Speaker នឹងកើនឡើងដល់ទៅ 3.5 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2021 ខណៈពេលឆ្នាំមុនមានត្រឹមតែ 720 លានដុល្លារអាមេរិកប៉ុណ្ណោះ៕