ព័ត៌មាន

កុំព្យូទ័រ PENDO ស្រស់ស្អាត ទាក់ទាញ បត់បាន ៣៦០ ដឺក្រេមានលក់នៅក្រុមហ៊ុន MYTEB

តើលោកអ្នកកំពុងតែស្វែងរកកុំព្យូទ័រដែលមានរូបរាងតូចងាយស្រួលដាក់តាមខ្លួនមែនទេ? ពេលនេះ ក្រុមហ៊ុន MYTEB នាំយកនូវកុំព្យូទ័រដែលមានរូបរាងស្រស់ស្អាត ទាក់ទាញ ទាន់សម័យ និងអាចបត់បានកម្រិត ៣៦០ ដឺក្រេថែមទៀតនោះគឺ PENDO ។ វាគឺជាកុំព្យូទ័រដែលមានរូបរាងកាលីបទាន់សម័យ ទម្ងន់ស្រាល ងាយស្រួលដាក់តាមខ្លួនយកទៅតាមបានគ្រប់ទីកន្លែង។ PENDO ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការចុងក្រោយ Windows 10 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ។ កាន់តែពិសេសជាងនេះទៀតនោះ វាប្រើប្រាស់នូវបន្ទះឈីបប្រភេទ Intel Baytrail-T (Quad-Core) Processor ល្បឿន 1.83GHz ដែលអាចដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយផងដែរ។ កុំព្យូទ័រ PENDO អាចបត់បាននៅក្នុងកម្រិតដល់ទៅ 360 ដឺក្រេថែមទៀត។

image

PENDO មានអេក្រង់ទំហំ 11.6 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1920 x 1080 ភិចសែលផ្តល់នូវរូបភាពវីដេអូច្បាស់ត្រជាក់ភ្នែក។ កុំព្យូទ័រនេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និង Flash ផ្ទុកទិន្នន័យទំហំ 32GB ងាយស្រួលក្នុងការដាក់ឯកសារបានច្រើន។ លោកអ្នកក៏អាចធ្វើការបន្ថែមនូវម៉េមូរីប្រភេទ microSD បានផងដែរ។ PENDO ប្រើប្រាស់នូវថាមពលថ្មទំហំ 8000mAh ដែលអាចប្រើប្រាស់បានរយៈពេល 5 ទៅ 6 ម៉ោងហើយជាពិសេសវាមានកាមេរ៉ាខាងមុខទំហំ 2MP និងមានទម្ងន់ស្រាលត្រឹមតែ 1.19 គីឡូក្រាម។ វាពិតជាស្រាលមែនទែន។

image

ឥឡូវនេះ លោកអ្នកអាចរកទិញកុំព្យូទ័រ PENDO នេះបាននៅក្រុមហ៊ុន​ MYTEB នៅក្នុងតម្លៃត្រឹមតែ $169 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 010973545 ឬ 098398811 ៕

លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ PENDO

ម៉ូដែល

PENDO

ទំហំអេក្រង់

11.6 អ៊ីញ, 1920 x 1080 pix

បន្ទះឈីប

Intel Baytrail-T(Quad-core), Z3735G, Base Frequency 1.33 GHz and Maximum Frequency 1.83GHz

រ៉េម

2GB

Flash

32GB

ប្រព័ន្ធតភ្ជាប់

Bluetooth

កាមេរ៉ាខាងមុខ

2MP

ប្រព័ន្ធប្រតិបត្តិការ

Windows 10

ថាមពលថ្ម

8000mAh

រន្ធ Ports

Micro HDMI

Micro USB

Earphone Jack

MicroSD Card

USB Cable

វិមាត្រ

29 x 19.7 x 1.9 cm

ទម្ងន់

1.19kg