ព័ត៌មាន

អ្នកបោកប្រាស់ផ្ញើសារ Unverified PayPal ទៅកាន់អ្នកប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ Online

អ្នកបោកប្រាស់ផ្ញើអ៊ីម៉ែល PayPal ក្លែងក្លាយដែលទាក់ទងនឹងប្រតិបត្តិការគណនីដែលមិនត្រូវបាន ផ្ទៀងផ្ទាត់ដើម្បីទទួលលព័ត៌មានផ្ទាល់ខ្លួន និងពត៌មានហិរញ្ញវត្ថុរបស់អតិថិជន។ អ្នកបោកប្រាស់ផ្ញើអ៊ីមែលក្លែងក្លាយទៅកាន់អ្នកប្រើប្រាស់ថា ការទូទាត់មិនទាន់ផ្ទៀងផ្ទាត់ប្រតិបត្តិការ និងផ្ញើសារទៅកាន់អ្នកប្រើប្រាស់ដែលទើបនឹងបញ្ចប់ការទូទាត់ថ្មីៗ។

សូមមើលឧទាហរណ៍ខាងក្រោម៖

 image

ខាងក្រោមនេះជាឧទាហណ៍៖

ខ្ញំមិនអាចត្រួតពិនិត្យប្រតិបត្តិការរបស់អ្នកទេ។

ជំរាបសួរ

ខ្ញុំចង់បញ្ជាក់ថាអ្នកបានផ្លាស់ប្តូរលេខសម្ងាត់របស់អ្នក។ បើសិនជាអ្នកមិនចង់ផ្លាស់ប្តូរ សូមត្រួតពិនិត្យ ព៌តមាននេះ។ វាចាំបាច់ថាអ្នកអាចឲ្យខ្ញំដឹងដើម្បីជួយអ្នកអាចការពារអ្នកប្រើដែលគ្មានសិទ្ធិចូលប្រើបណ្តាញ PayPal និងពត៌មានគណនីរបស់អ្នក។

យើងបានកត់សម្គាល់នូវការផ្លាស់ប្តូរមួយចំនួនចំពោះសកម្មភាពលក់របស់អ្នកហើយនឹងត្រូវការព័ត៌មានបន្ថែមទៀតអំពីការលក់ថ្មីៗរបស់អ្នក។

ឥឡូវនេះព៌តមានត្រូវបានបញ្ជាក់។

អរគុណនូវការសហការនេះ។ ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម សូមចូលទៅកាន់គេហទំព័រ PayPal

ដោយក្តីគោរព

PayPal

ការចុចលើ “ផ្ទៀងផ្ទាត់ព័ត៌មានឥឡូវ” បញ្ជូនអ្នកប្រើទៅ myaccounts-webapps-verify-updated-information (dot) com / myaccount / e6abe ។ គេហទំព័រនេះក្លែងក្លាយនេះនាំអ្នកប្រើទៅកាន់កន្លែងដោះស្រាយ។ នៅទីនោះអ្នកប្រើត្រូវបានគេប្រាប់ឱ្យដោះស្រាយបញ្ហាដោយផ្តល់ “ព័ត៌មានទាក់ទងអំពីប្រតិបត្តិការគណនី ” ។ ព័ត៌មានដែលទទួលបានមានដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានកាតឥណទាន។

 image

លោក Christopher Boyd អ្នកវិភាគមេរោគ Malwarebytes ពន្យល់ពីការខូចខាតនៃការបញ្ជូនទិន្នន័យបែបនេះទៅកាន់អ្នកបោកប្រាស់អាចបង្កឱ្យអ្នកប្រើប្រាស់នូវ:

រឿងដែលគួរឱ្យសោកស្តាយសម្រាប់អ្នកដែលផ្ញើរពត៌មានរបស់ពួកគេទៅកាន់អ្នកក្លែងបន្លំនឹងធ្វើឲ្យពួកគេមានការព្រួយបារម្ភច្រើនជាងការទូទាត់ដែលបានបដិសេដមិនត្រឹមត្រូវ ហើយប្រហែលជាចូលទៅបង់ប្រាក់មិនត្រឹមត្រូវ។ ជាមួយនឹងយុទ្ធសាស្ដ្រដូចជាខាងលើនេះអ្នកបោកប្រាស់ក្លាយជាអ្នកឈ្នះ – វាតែងតែមានអ្នកភ័យស្លន់ស្លោររួចចុចលើ “payment failed” ។ វាជារឿងបោកប្រាស់កើតឡើងនៅក្នុងខែធ្នូ មនុស្សជាច្រើនព្យាយាមចងចាំ who/what/when/where/why រាល់ការចំណាយរបស់ពួកគេ។ ការបោកប្រាស់នេះមិនមែនជាលើកទីមួយទេ ហើយវាក៏មិនមែនជាលើកចុងក្រោយដែរ។ ហេតុដូច្នេះហើយអតិថិជនគួរតែការពារខ្លួនឯងដោយគួរតែស្វែងយល់ពីល្បិចរបស់អ្នកបោកប្រាស់។ ប្រសិនបើអ្នកទទួលបានអ៊ីម៉ែលក្លែងក្លាយដែលពាក់ព័ន្ធនឹង PayPal អ្នកគួរតែផ្តល់ព័តមានទៅកាន់ PayPal ៕