ព័ត៌មាន

iPhones របស់ក្រុមហ៊ុន Apple នឹងមានតម្លៃចាប់ពី $740 ក្នុងឆ្នាំ 2018 នេះគឺដោយសារវត្តមានរបស់ iPhone X

ក្រោយរយៈពេល 3 សប្តាហ៍ពីការដាក់លក់ជាផ្លូវការនោះ iPhone X មានចំណែកដល់ទៅ 2% នៃវត្តមានអ្នកប្រើប្រាស់ iPhones ទាំងអស់។ វាមានអ្នកប្រើប្រាស់រាប់រយលាននាក់នៅជុំវិញពិភពលោកដែលចាប់អារម្មណ៍ទៅលើស្មាតហ្វូនស៊េរីថ្មីនេះ។ អ្នកវិភាគ Gene Munster ទម្លាយថា ទូរស័ព្ទ iPhones នៅក្នុងឆ្នាំ 2018 នឹងមានតម្លៃចាប់ផ្តើមពី $740 ដែលតួរលេខនេះខ្ពស់ជាងការវិភាគរបស់ Wall Street ត្រឹមតែ $705 ប៉ុណ្ណោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple លក់បានទូរស័ព្ទ iPhone X ដល់ទៅ 6 លានគ្រឿងនៅក្នុងថ្ងៃ Black Friday ហើយនេះគឺជាការបំបែកកំណត់ត្រារបស់ក្រុមហ៊ុនផដែរ។ អ្នកវិភាគរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបញ្ចប់នូវការលក់នៅក្នុងត្រីមាសនេះជាមួយនឹងការនាំចេញទូរស័ព្ទរហូតដល់ 90 លានគ្រឿងក្នុងលទ្ធផលសរុបទាំងអស់។

ប្រសិនបើក្រុមហ៊ុន Apple ពិតជាលក់ទូរស័ព្ទ iPhone X បានដល់ទៅ 15 លានគ្រឿងពិតមែននៅក្នុងខែនេះ សម្រាប់ការលក់របស់ទូរស័ព្ទ iPhones នឹងកើនឡើងដល់ទៅតម្លៃជាង $700 ក្នុងមួយគ្រឿងជាក់ជាមិនខានដែលធ្វើឱ្យស្តុករបស់ក្រុមហ៊ុន Apple មានការកើនឡើងខ្លាំងផងដែរ។ បន្ថែមពីនេះទៀត តម្រូវការរបស់ iPhone X នឹងមានការកើនឡើងនៅក្នុងពាក់កណ្តាលខែមករាផងដែរ៕