ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវ iOS 11.2.5 ដែលជា Version Beta ជំនាន់ទី 2

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ iOS 11.2.5 ដែលជា Version Beta ជំនាន់ទី 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការទាញយកនូវប្រព័ន្ធប្រតិបត្តិការ iOS នេះដោយធ្វើបច្ចុប្បន្នភាពទៅលើ OTA ។

image

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ផ្តោតសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាព និងការធានាជាមួយនឹងការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយជាមួយនឹង iOS 11.2.5 និង tvOS 11.2.5 សម្រាប់ Apple TV ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏កំពុងតេស្តទៅលើ watchOS 4.2.2 ប៉ុន្តែមិនមែនសម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធីនោះទេ៕