ព័ត៌មាន

Facebook បន្ថែមនូវមុខងារស្កេនមុខ (Face Recognition) ទៅលើរូបភាពដើម្បីកុំឱ្យគេបន្លំ Profile

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Facebook ទើបតែប្រកាសថា ខ្លួនបន្ថែមនូវ Tools ជាច្រើនដែលអាចកំណត់ទៅលើអ្នកប្រើប្រាស់ជាច្រើននៅលើបណ្តាញសង្គមរបស់ខ្លួន។ នៅក្នុង Tools ថ្មីនេះអាចជួយអ្នកប្រើប្រាស់ Facebook ស្វែងរកនូវរូបភាពខ្លួនឯងនៅក្នុងរូបភាពដែលអ្នកដទៃបង្ហោះ។

image

នៅក្នុងជម្រើសថ្មីនេះក៏ធ្វើការបញ្ជូននូវ Notifications នៅពេលដែលអ្នកមានមុខនៅក្នុងរូបភាពដោយមិនចាំបាច់ Tag នោះទេ។ វាក៏ជាប្រព័ន្ធសុវត្ថិភាពមួយដែរប្រសិនបើអ្នកណាម្នាក់ចង់ប្រើប្រាស់រូបភាពរបស់អ្នកជា Profile របស់ពួកគេនេះ។ ក្រុមហ៊ុន Facebook ផ្តល់នូវជម្រើសចំនួន 3 ដែលអាចការពាររូបភាពរបស់អ្នកបាន ប៉ុន្តែអ្នកមិនត្រូវបាន Tag នោះទេ។ ដូចនេះ អ្នកអាចធ្វើការ Tag រូបភាពខ្លួនឯងនៅក្នុងរូបភាព ឬមិនចង់ Tag ឬស្វែងរករូបភាពខ្លួនឯងប្រសិនបើមានអ្នកណាបង្ហោះរូបអ្នកនោះ។

មុខងារនេះត្រូវអនុវត្តន៍ជាមួយនឹងបច្ចេកវិទ្យាស្កេនមុខ Face Recognition ។ បច្ចេកវិទ្យាថ្មីរបស់ Facebook នេះធ្វើការវិភាគទៅលើភិចសែលតូចៗនៅក្នុងរូបភាពដែលអ្នកត្រូវបានគេ Tags រួចមកហើយនោះដែលមានឈ្មោះថា Template ។ រូបភាពជាច្រើន និងវីដេអូជាច្រើនរបស់អ្នកត្រូវ Upload ចូលទៅក្នុងប្រព័ន្ធរបស់ Facebook ដើម្បីធ្វើការប្រៀបធៀបទៅនឹង Template ។ សម្រាប់បច្ចេកវិទ្យាស្កេនមុខ Face Recognition អ្នកអាចធ្វើការ Enable/Disable បានផងដែរ៕