ព័ត៌មាន

ក្រុមហ៊ុន Kaspersky Lab ប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកទៅលើការហាមឃាត់ការប្រើប្រាស់កម្មវិធី Software

ក្រុមហ៊ុនសុវត្ថិភាព Kaspersky Lab ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកទៅកាន់តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកទៅលើការសម្រេចចិត្តក្នុងការហាមទៅលើការប្រើប្រាស់កម្មវិធី Kaspersky សម្រាប់ទីភ្នាក់ងារសហព័ន្ធ និងនាយកដ្ឋានរដ្ឋាភិបាលជាច្រើនថែមទៀត។ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ នេះ នាយកដ្ឋានសុវត្ថិភាពរបស់សហរដ្ឋអាមេរិក United States Department of Homeland Security (DHS) ចេញសេចក្តីបង្គាប់ទៅលើប្រតិបត្តិការ Binding Operational Directive (BOD) ទៅកាន់ទីភ្នាក់ងាររដ្ឋាភិបាលដើម្បីធ្វើការលុបចេញនូវកម្មវិធី Kaspersky Lab software ចេញពីកុំព្យូទ័រ និងបណ្តាញ Networks របស់ពួកគេនៅក្នុងរយៈពេល ៩០ ថ្ងៃ។

image

ការបញ្ជានេះកើតឡើងចំពេលដែលមានការព្រួយបារម្ភអំពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដែលអះអាងថា កម្មវិធីការពារមេរោគ Kaspersky antivirus software អាចជួយរដ្ឋាភិបាលនៃប្រទេសរុស្សីធ្វើការតាមដានទៅលើសកម្មភាពរបស់ពួកគេដែលនេះគឺជាការគំរាមកំហែងទៅលើសុវត្ថិភាពជាតិរបស់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចុះហត្ថលេខាទៅលើច្បាប់មួយកាលពីសប្តាហ៍មុននេះសម្រាប់ការហាមប្រាមទៅលើការប្រើប្រាស់ផលិតផលលរបស់ក្រុមហ៊ុន Kaspersky នៅក្នុងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកពិសេសសម្រាប់ទីភ្នាក់ងារសហព័ន្ធផងដែរ។ តាមការចុះផ្សាយរបស់សារព័ត៌មាន WSJ របស់សហរដ្ឋអាមេរិកនៅក្នុងខែតុលាអះអាងថា​កម្មវិធី Kaspersky software ពិតជាជួយចារកម្មរបស់រុស្សីក្នុងការលួចយកឯកសារជាច្រើន និងការហេគទៅលើ Tools ជាច្រើនដែលជារបស់ NSA នៅក្នុងឆ្នាំ ២០១៥ តាមរយៈកុំព្យូទ័របុគ្គលិកប្រើប្រាស់នៅផ្ទះ។

កាលពីខែមុននេះ ក្រុមហ៊ុន Kaspersky អះអាងថា កញ្ចប់នៃកម្មវិធីការពារមេរោគរបស់ខ្លួនដំណើរការនៅលើកុំព្យូទ័រនៃបុគ្គលិករបស់ NSA មានមេរោគ ហើយវាក៏ចាប់នឹងបញ្ជូនទៅកាន់ Cloud ដើម្បីធ្វើការវិភាគ ប៉ុន្តែការវិភាគនោះគឺត្រូវលុបចេញភ្លាមៗផងដែរ។ កាលពីដើមខែនេះ បុគ្គលិករបស់ NSA ឈ្មោះថា Nghia Hoang Pho អាយុ ៦៧ ឆ្នាំមកពី Ellicott City, Maryland សារភាពថាពិតជាប្រព្រឹត្តិកំហុសក្នុងការយកឯកសារទៅកាន់ផ្ទះ ហើយក្រោយមកត្រូវលួចបានដោយហេគឃ័រជនជាតិរុស្សី។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែតុលា វាត្រូវគេរាយការណ៍ថា ក្រុមហេគឃ័ររបស់រដ្ឋាភិបាលរបស់អ៊ីស្រាអែលហេគចូលទៅក្នុងបណ្តាញ Networks របស់ក្រុមហ៊ុន Kaspersky នៅក្នុងឆ្នាំ ២០១៥ និងចាប់បានពួកហេគឃ័ររបស់រុស្សីដែលហេគចូលទៅក្នុងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកតាមរយៈការជួយពីកម្មវិធី Kaspersky ។ បន្ទាប់ពីរឿងនេះកើតឡើងរួចមក ក្រុមហ៊ុន Kaspersky Lab ក៏ចាប់ផ្តើមនូវតម្លាភាពមួយនៅចុងខែតុលាជាមួយនឹងការសហការពីដៃគូដើម្បីពិនិត្យទៅលើ Source Code នៃកម្មវិធីកម្ចាត់មេរោគរបស់ខ្លួន និងការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់បញ្ហាសុវត្ថិភាពដែលរកឃើញនៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន៕