ព័ត៌មាន

អតីតអគ្គនាយករបស់ក្រុមហ៊ុន Google លោក Eric Schmidt ចាកចេញពីតំណែងនាយកប្រតិបត្តិនៅក្រុមហ៊ុន Alphabet

សមាជិកនៃក្រុមមហាសេដ្ឋីពាន់លានដុល្លារដែលមានទឹកប្រាក់ដល់ទៅ 11 ពាន់លានដុល្លារអាមេរិក អតីតអគ្គនាយករបស់ក្រុមហ៊ុន Google លោក Eric Schmidt សម្រេចចាកចេញពីតំណែងបច្ចុប្បន្នរបស់លោកជានាយកប្រតិបត្តិនៅក្រុមហ៊ុន​Alphabet ។ លោកនឹងក្លាយជាសមាជិកនៃក្រុមប្រឹក្សារបស់ក្រុមហ៊ុន​Alphabet ក្លាយជាអ្នកផ្តល់ប្រឹក្សាផ្នែកបច្ចេកទេស។

image

លោក Schmidt ចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Google នៅក្នុងឆ្នាំ 2001 នៅពេលដែលគាត់ត្រូវបានលោក Larry Page និង Serey Brin ហៅមកដំណើរការអាជីវកម្មក្នុងតំណែងជា​CEO ។ ក្នុងពេលដែលជាអគ្គនាយករបស់ក្រុមហ៊ុន Google លោក Schmidt អង្គុយជាតំណែងរបស់ក្រុមហ៊ុន Apple ពីឆ្នាំ 2006 ដល់ឆ្នាំ 2009 ៕