ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy J2 (2018) បែកធ្លាយរូបភាព Renders របស់វាជាមួយនឹងតម្លៃ €115

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានតម្លៃធូរថ្លៃដំណើរការប្រព័ន្ធប្រតិបត្តិការ Android នៅលើទីផ្សារដែលមានឈ្មោះថា Galaxy J2 (2018) ។ ស្មាមតហ្វូនស៊េរិថ្មីនេះនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ។

image

តាមប្រភពពីអ្នកតាមដានព័ត៌មាន យើងដឹងថាស្មាតហ្វូននេះនឹងអាចរកទិញបាននៅតំបន់អ៊ឺរ៉ុបនៅក្នុងតម្លៃត្រឹមតែ  €115 ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5 អ៊ីញជាមួយកម្រិតភាពច្បាស់ Super AMOLED display qHD (540 x 960 pixels) បន្ទះឈីប 1.4GHz quad-core Qualcomm Snapdragon 425 រ៉េមទំហំ 1.5GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ថែមទៀតផង។

ស្មាតហ្វូន Samsung Galaxy J2 (2018) នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat កាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP ហើយវាមានថាមពលថ្មទំហំ 2600mAh ៕