ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8/A8+ នឹងដាក់លក់នៅក្នុងសប្តាហ៍ទីមួយក្នុងឆ្នាំ 2018

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A8 និង​ Galaxy A8+ ហើយស្មាតហ្វូននេះនឹងដាក់លក់នៅដើមខែមករា ឆ្នាំ 2018 នេះ។ ឥឡូវនេះ យើងដឹងព័ត៌មានអំពីកាលបរិច្ឆេទដាក់លក់របស់ស្មាតហ្វូននេះហើយ។

image

ក្រុមហ៊ុន Samsung និយាយថា ស្មាតហ្វូន Galaxy A8 (2018) នឹងបង្ហាញខ្លួននៅថ្ងៃទី 6 ខែមករានៅក្នុងប្រទេសវៀតណាម។ តម្លៃរបស់ស្មាតហ្វូន Galaxy A8 គឺ​$485 ខណៈពេលដែលស្មាតហ្វូន Galaxy A8+ គឺមានតម្លៃ $595 ។ ស្មាតហ្វូន Galaxy A8 (2018) និង A8+ (2018) គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលមានអេក្រង់ប្រភេទ Infinity Display ជាមួយអេក្រង់ទំហំ 5.6 អ៊ីញ និងអេក្រង់ 6 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2220 ភិចសែល។ ស្មាតហ្វូនទាំងពីរនេះមិនមានគែមអេក្រង់កោងនោះទេ។

image

ស្មាតហ្វូនទាំងពីរនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7 Nougat មិនមែន Android 8 Oreo នោះទេ។ វានៅមិនទាន់ច្បាស់នោះទេដែលថាស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅសហរដ្ឋអាមេរិកឬអត់នោះ៕