ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi Max 3 នឹងមានអេក្រង់ទំហំ 7 អ៊ីញ និងថាមពលថ្ម 5500mAh

ស្មាតហ្វូន  Xiaomi Mi Max 2 បង្ហាញខ្លួនជាផ្លូការនៅក្នុងខែមិថុនាជាមួយនឹងអេក្រង់ទំហំ 6.4 អ៊ីញជាមួយកម្រិតភាពច្បាស់ 1080 x 1920 FHD  និងបន្ទះឈីប  Snapdragon 625 SoC។ ឥឡូវនេះ វាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានឈ្មោះថា Mi Max 3 ដែលមានអេក្រង់ទំហំ 7 អ៊ីញ។

image

ស្មាតហ្វូនស៊េរីនេះនឹងមានកម្រិត Aspect Ratio ទំហំ 18:9 ស៊ុមព័ទ្ធអេក្រង់ស្តើង និងមានកម្រិតភាពច្បាស់ដល់ទៅ 1080 x 2160 FHD+ ។ សម្រាប់ស្មាតហ្វូន Mi Max 3  នឹងបំពាក់នូវបន្ទះឈីប  Snapdragon 630 និងក្រាហ្វិកកាត Adreno 508 GPU។  ស្មាតហ្វូននេះមានថាមពលថ្ម 5500mAh ។

ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយក្នុងខែមិថុនា ឆ្នាំ 2018 ខាងមុខនេះ។ ក្រុមហ៊ុន Xiaomi ក៏ទើបតែបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននឹងបង្ហាញខ្លួននៅអាមេរិកតាមរយៈក្រុមហ៊ុន Verizon និង​AT&T ។ ស្មាតហ្វូន Mi Max 3 អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលលក់នៅក្នុងសហរដ្ឋអាមេរិក៕