ព័ត៌មាន

ស្មាតហ្វូន Nokia 6 (2018) បង្ហាញខ្លួនជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន

វាលែងមានការសង្ស័យទៀតហើយដែលក្រុមហ៊នបច្ចេកវិទ្យា HMD Global មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនម៉ូដែល Nokia ជាច្រើនស៊េរីនៅឆ្នាំក្រោយនេះ ហើយមួយក្នុងចំណោមស្មាតហ្វូននេះគឺ Nokia 6 ។ សម្រាប់ស្មាតហ្វូននេះគឺ Nokia 6 (2018) ត្រូវប្រទះឃើញនៅលើ TENAA ដែលមានលក្ខណៈសម្បត្តិខុសប្លែកពីព័ត៌មានបែកធ្លាយមុនៗនេះ។

image

ស្មាតហ្វូនស៊េរីថ្មីនេះមានទំហំអេក្រង់ 5.5 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ full HD (1920 x 1080 pixels)និងកម្រិត 16:9 aspect ratio។តាមរយៈ TENAA ទម្លាយថា ស្មាតហ្វូន Nokia 6 (2018) នឹងដំណើរការបន្ទះឈីប 2.2GHz octa-core Qualcomm processor រ៉េម 4GB និងម៉េមូរី 32GB/64GB ។ វាមានកាមេរ៉ាខាងមុខទំហំ 8MP និងកាមេរ៉ាខាងក្រោយទំហំ 16MP និងថាមពលថ្ម 3000mAh ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ 7.1.1 Nougat ៕