ព័ត៌មាន

Apple iPhone គឺជាផលិតផលបច្ចេកវិទ្យាចំណាត់ថ្នាក់កំពូលក្នុងឆ្នាំ 2017

ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះថា GBH Insights បញ្ជាក់ថា Apple iPhone គឺជាផលិតផលបច្ចេកវិទ្យាដែលលក់ដាច់ច្រើនជាងគេនៅក្នុងឆ្នាំ 2017 នេះ។ ជាក់ស្តែង ទូរស័ព្ទ iPhone ចំនួន 233 លានគ្រឿងត្រូវលក់ដោយក្រុមហ៊ុន​ Apple នៅក្នុងរយៈពេលមួយឆ្នាំពេញ។

image

សម្រាប់ដំនែងទីពីរបានទៅលើ Samsung Galaxy S8 និង​Galaxy Note 8 ដែលលក់បានចំនួន 33 លានគ្រឿង ខណៈពេលដែល Smart Speaker របស់ Amazon លក់បាន 24 លានគ្រឿងនៅឆ្នាំ 2017 ។ ចំនែក Apple Watch ឈរនៅចំណាត់ថ្នាក់លេខ 4 ជាមួយនឹងការនាំចេញ 20 លានគ្រឿង ហើយ Nintendo ឈរនៅចំណាត់ថ្នាក់ទី 5 លក់បាន 15 លានគ្រឿង។

image

Apple iPhone ក៏ឈរនៅចំណាត់ថ្នាក់លេខ 1 ផងដែរនៅឆ្នាំ 2016 ជាមួយនឹងការនាំចេញដល់ទៅ 211 លានគ្រឿង។ លោក Daniel Ives ទស្សន៍ទាយថា iPhone នៅឆ្នាំក្រោយនេះនឹងមានការកើនឡើងខ្លាំងជាងនេះទៀតដោយសារតែវត្តមានរបស់អ្នកប្រើប្រាស់ iPhone មានការកើនឡើងខ្លាំង។ ក្រុមហ៊ុន Apple ប្រហែលជាមានគម្រោងក្នុងការលក់ Apple iPhone SE ជំនាន់ថ្មីអេក្រង់ 4 អ៊ីញផងដែរ។

ក្រុមហ៊ុន Amazon និង​Google កំពុងតែបង្កើនទៅលើការលក់ Smart Speakers ដែលមានតម្លៃធូរថ្លៃ។ Amazon Echo Dot និង​ Google Home Mini លក់នៅក្នុងតម្លៃពិសេសត្រឹមតែ $29.99 ហើយ Alexa App ក៏ឈរនៅចំណាត់ថ្នាក់លេខ 1 នៅលើ Apple App Store ផងដែរ នេះបង្ហាញថា Echo Smart Speaker មានការពេញនិយមយ៉ាងខ្លាំងនៅក្នុងរដូវវិសម្សកាលនេះ៕