ព័ត៌មាន

ក្រុមហ៊ុន Apple បំពាក់អេក្រង់កាន់តែធំលើម៉ូដែល iPad Pro ទាំងពីរម៉ូដែល

ក្រុមហ៊ុន Apple អាប់ដេតម៉ូដែល iPad Pro ​​ចំនួនពីរម៉ូដែលដើម្បីផ្គត់ផ្គង់បន្ថែមលើទីផ្សារ ក្នុងឆ្នាំថ្មី។ ក្រុមហ៊ុន​ Apple អាប់ដេតអេក្រង់ឲ្យកាន់តែធំ និងបំពាក់មុខងារសម្បូរបែបជាង មុនលើម៉ូដែល iPad Pro ទាំងពីរម៉ូដែល ទំហំ 9.7 អ៊ីង និង iPad Pro ទំហំ 10.5 អ៊ីង ។ ម៉ូដែល ទំហំ 9.7 អ៊ីង អាប់ដេតមកទំហំ 10.5 អ៊ីង និងម៉ូដែលទំហំ 10.5 អ៊ីង អាប់ដេតអេក្រង់ដល់ទំហំ 12.9 អ៊ីង។

ការបំពាក់មុខងារផ្តល់សមត្ថភាពថ្មី

ម៉ូដែល iPad Pro ទាំងពីរម៉ូដែល ទំហំ 10.5  អ៊ីង និង iPad Pro ទំហំ 12.9 អ៊ីង ផ្តល់នូវការ បញ្ជាលឿន រអិលជាងម៉ូដែលមុនៗ ដោយម៉ូដែលអាប់ដេតថ្មីទាំងពីរ  ប្រើអេក្រង់បង្ហាញទាន់ សម័យបន្ថែមនូវមុខងារ ProMotion ភ្លឺច្បាស់ត្រជាក់ភ្នែក    ភ្ជាប់ប្រព័ន្ធសំឡេងសម្បូរបែបដោយ ប្រើគ្រាប់បាស់ចំនួនបួនគ្រាប់ អាចបំពងសំឡេងកាន់តែលឺងំ និងជួយឲ្យការស្តាប់តន្ត្រីកាន់ តែពិរស និងបំពាក់កាមេរ៉ាមុខទំហំ 12 មេហ្គាភិចសែលជំនួយដល់ការថតរូបបានកាន់តែច្បាស់។

លក្ខណៈពិសេសបន្ថែមដែលប្លែកពីម៉ូដែលមុន

1)   ម៉ូដែល 12.9 អ៊ីង បំពាក់អេក្រង់បង្ហាញដែលផ្តល់គុណភាពពន្លឺកម្រិត 2732 x 2048 ភិចសែល និងម៉ូដែល 10.5 អ៊ីង ប្រើអេក្រង់បង្ហាញផ្តល់គុណភាពពន្លឺ កម្រិត 2224 x 1668 ភិចសែល

2)   ម៉ូដែលថ្មីទាំងពីរភ្ជាប់មកជាមួយប្រព័ន្ធខួរក្បាល A10X  ពេញនិយមបំផុត

3)   ប្រើក្តាច្នុច ដែលអាចផ្លាស់ប្តូរបានជាមួយជម្រើសជាច្រើន

4)   ប្រើបានជាមួយប៊ិច Apple Pencil បានច្រើនប្រភេទ

5)   ការរចរចនាកាន់តែសម្បូរបែបជាមួយជម្រើសជាច្រើនព័ណ៌ ប្រាក់ មាស ប្រផេះ និង ផ្កាឈូកមាស

 គុណភាពថ្ម សាកចូលលឿន និងប្រើកាន់បានយូរ

            ម៉ួដែល iPad Pro  ទាំងពីរម៉ូដែល នាំមកជាមួយថាមពលថ្មដែលអាចប្រើបាន 10  ម៉ោង។ អ្នកអាចប្រើអ៊ិនធើណេត មើលវីដេអូរ ស្តាប់តន្រ្តី បានរយៈពេល  09 ម៉ោង រាល់ពេលសាកថ្មម្តង។ 

image