ព័ត៌មាន

ឧបករណ៍បំពងសំឡេងតាមផ្ទះទំហំតូចហើយទាន់សម័យបំផុត HomePod

HomePod ជាឧបករណ៍បំពងសំឡេងភ្ជាប់នូវមុខងារថ្មី គុណភាពខ្ពស់ មានភាពទាន់សម័យ ពោរពេញដោយសមត្ថភាព និងជាឧបករណ៍បំពងសំឡេងជំនាន់ក្រោយបំផុតពីក្រុមហ៊ុន Apple។ HomePod ជាឧបករណ៍បំពង សំឡេងដំបូងបំផុតដែលមានភ្ជាប់ប្រព័ន្ធ Wi-Fi  របស់ក្រុមហ៊ុន Apple។  ក្នុងការរចនា HomePod ក្រុមហ៊ុន Apple បានផ្តោតសំខាន់បំផុតលើគុណភាពសំឡេងដោយអាចបំពងលឺតិច ឬខ្លាំង។​ HomePod អាចធ្វើការ កំណត់ទីតាំងបន្ទប់របស់អ្នកដើម្បីសម្រួលដល់ការបំពងសំឡេងឲ្យលឺល្មមមិនតិចពេក ឬខ្លាំងពេក។ ជាងនេះ HomePod ត្រូវបានរចនាបំពាក់ដោយសមត្ថភាពសម្បូរបែបដើម្បីប្រកួត​ប្រជែងជាមួយ​ឧបករណ៍បំពងសំឡេងដែលមានលើទីផ្សារ មួយចំនួនទៀតដូចជា៖ Amazon Echo និង Google Home។

កាន់តែពិសេសបន្ថែមទៀត Siri ជាបច្ចេកវិទ្យាទំនើប និងល្បីល្បាញបំផុត ក៏មានភ្ជាប់ក្នុង HomePod ផងដែរ ហើយអ្នកក៏អាច subscribe ជាមួយ Apple Music​ ដែលផ្តល់នូវការកម្សាន្តកាន់តែសម្បូរបែប។ អ្នកអាចនិយាយបញ្ជា Siri បានគ្រប់ទីកន្លែងនៅក្នុងបន្ទប់របស់អ្នក ដោយអ្នកអាចបញ្ជាឲ្យចាក់តន្រ្តី ប្តូរបទថ្មី ឬសួរសំណួជាច្រើនប្រភេទ។ សូមបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់ប្រកាសពីថ្ងៃដាក់បង្ហាញ  HomePod ជាផ្លូវការនៅឡើយទេ ប៉ុន្តែអាចនឹងដាក់បង្ហាញនៅដើមឆ្នាំ 2018 នេះ។

image