ព័ត៌មាន

ក្រុមហ៊ុន Panasonicបញ្ចេញកាមេរ៉ាជំនាន់ថ្មីប្រើកញ្ចក់តូចប្រភេទ micro

ក្រុមហ៊ុន Panasonic បញ្ចេញកាមេរ៉ាជំនាន់ថ្មី មានឈ្មោះថា Lumix DC-G9។ Lumix DC-G9 រចនារូបរាងថ្មីទំហំតូច ងាយស្រួលកាន់ប្រើសម្រាប់ការថតរូប និងយកតាមខ្លួន ជាពិសេសវានាំមកជា​មួយទំហំកញ្ចក់កាន់តែតូចជាប្រភេទ micro ។

កាមេរ៉ាឌីជីថលមួយនេះ បំពាក់កាមេរ៉ាទំហំ 20.3 មេហ្គាភិចសែល។ លើកាមេរ៉ាតែមួយនាំមកជាមួយសមត្ថភាពសម្បូរបែបដោយប្រើសេនស័រប្រភេទ Digital Live MOS និង ប្រើអេក្រង់ បើកមើលរូបប្រភេទ OLED ទំហំ  0.83x 3.68m  ផ្តល់កម្រិតម៉ត់រូបភាពមានដង់ស៊ីតេ3.0” 1.04m លើអេក្រង់ប៉ះ​បញ្ចាប្រភេទ LCD ។ លើកាមេរ៉ានេះមានរន្ធកាត UHS-II SD ចំនួនពីរ និងមានភ្ជាប់ផត UHS-II SD slots, ផត USB 3.0 , ផត HDMI A (ទំហំពេញ)  និងមានភ្ជាប់ប្រព័ន្ធ WiFi & Bluetooth។

មុខងារដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតមានដូចជា Top Status LCD, Rear Joystick, 5-Axis Sensor Stabilization, Dual I.S. 2, Advanced DFD AF System, 6K Photo, ISO 25600 និង 60fps Continuous Shooting។ កាមេរ៉ារាង ស្លីមនេះប្រើប្រព័ន្ធខួរក្បាល Venus Engine Image និង Lumix DC-G9 ដែលអាចថតវីអូរកម្រិត 4K UHD video @ 60fps ក្នុងទម្រង់ MP4។ ក្រុមហ៊ុនបញ្ជាក់ថា អ្នកអាចធ្វើការកម្មង់ទិញកាមេរ៉ានេះបានចាប់ពីថ្ងៃដាក់បង្ហាញតទៅ។ 

image