ព័ត៌មាន

ស្មាតហ្វូន Sandstone OnePlus 5T នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែមករាខាងមុខនេះ

កាលពីចុងខែធ្នូ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បង្ហោះនូវវីដេអូមួបង្ហាញអំពីមនុស្សជាច្រើនព្យាយាមទាយនូវប្រអប់ដែលមាន OP Logo ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មី OnePlus 5T ដែលផ្ទាំងខាងក្រោយគឺ Sandstone នឹងបង្ហាញខ្លួននៅថ្ងៃទី 5 ខែមករាខាងមុខនេះ។

image

ស្មាតហ្វូននេះប្រហែលជាមានពណ៌ Sandstone White ហើយលក្ខណៈសម្បត្តិរបស់វានៅមិនទាន់ដឹងនៅឡើយទេ។ សម្រាប់ផ្នែកខាងក្រោយរបស់ Sandstone គឺមិនមានអ្វីថ្មីសម្រាប់ក្រុមហ៊ុននោះទេ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុនបញ្ចេញនូវស្មាតហ្វូន OnePlus One និង OnePlus 2 ដែលមានផ្ទាំងខាងក្រោយប្រហាក់ប្រហែលគ្នា។ យើងនឹងដឹងព័ត៌មានជាច្រើនទៀតនៅថ្ងៃសុក្រខាងមុខនេះ៕