ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 6 (2018) នឹងបង្ហាញខ្លួននៅថ្ងៃសុក្រស្អែកនេះ

ស្មាតហ្វូនស៊េរីថ្មី Nokia 6 (2018) នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែមករានេះ។ យើងធ្លាប់លឺព័ត៌មានថា ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 19 ខែមករាមួយទៀត។ សម្រាប់ស្មាតហ្វូន Nokia 6 (2018) នេះនឹងមានកម្រិតអេក្រង់ 16:9 Aspect Ratio ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយពីក្រោមកាមេរ៉ាមួយគ្រាប់ទំហំ 16MP ។

image

ស្មាតហ្វូន Nokia 6 (2018) នឹងធ្វើការ Upgrade ទៅលើការប្រើប្រាស់បន្ទះឈីបថ្មី Snapdragon 630 ។ យើងនឹងដឹងព័ត៌មានជាច្រើនថែមទៀតនៅថ្ងៃទី 5 ខែមករាស្អែកនេះ៕