ព័ត៌មាន

Samsung Galaxy J2 (2018) អមសម្បកចម្រុះព័ណ៌ មិនទាន់ដាក់លក់ជាផ្លូវការ

ក្រុម Samsung បញ្ចេញរូបភាពប៉ុន្មានសន្លឹកបង្ហាញពីម៉ូដែល Galaxy J2 (2018)  និងមុខងារ មួយចំនួនលើបណ្តាញព័ត៌មាន។ យោងតាមប្រភពរូបភាពដែលបែកធ្លាយ Samsung Galaxy J2 មានព័ណ៌មាស។

ក្រៅពីនេះ ក្រុមហ៊ុនក៏មានរចនាសម្បកមានព័ណ៌ចម្រុះសម្បូរបែបដែល ផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការជ្រើសរើសព័ណ៌ដែលខ្លួនពេញចិត្ត។ សម្បក ស្មាតហ្វូនទាំងនោះនាំមក ជាមួយជម្រើសព័ណ៌ជាច្រើន ខ្មៅ ស ផ្កាឈូក ផ្ទៃមេឃ មាស។ អ្នកអាចធ្វើការផ្លាស់ប្តូរ ព័ណ៌ទូរស័ព្ទ ដោយប្តូរសម្បករបស់វា។ ព័ណ៌ចម្រុះនៃសម្បក ទាំងនោះពិតជាបានបន្ថែម ភាពស្រស់ស្អាត បង្កើនភាពទាក់ទាញ​ និងទទួលបានចំណាប់ អារម្មណ៍ និងការគាំទ្រពីសំណាក់អ្នកប្រើប្រាស់។

Galaxy J2 (2018)  បំពាក់អេក្រង់មធ្យម ទំហំ 5 អ៊ីង ប្រភេទ SuperAMOLED និងភ្ជាប់មក ជាមួយ Snapdragon 425។ ដោយសារវាជាស្មាតហ្វូនធន់មធ្យម ស្មាតហ្វូនក៏ភ្ជាប់មកជាមួយ ទំហំកាមេរ៉ាសមស្របបំផុត កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល។ ទំហំកាមេរ៉ាប៉ុននេះ អាចឲ្យអ្នកផ្តិតយករូបភាពដោយខ្លួនឯង ជាមួយគុណ ភាពរូបភាពស្រស់ស្អាត និងភ្លឺច្បាស់។ ដំបូងឡើយក្រុមហ៊ុននៅប្រទេសចិន បញ្ចាក់ថា នឹងដាក់បង្ហាញស្មាតហ្វូននេះជាផ្លូវការ និងដាក់លក់លើទីផ្សារដំបូងគេ ប៉ុន្តែពេលនេះគេ មិនទាន់ដឹងថា ក្រុមហ៊ុននឹងដាក់លក់ជាផ្លូវការនៅថ្ងៃណានៅឡើយ។ 

image