ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគោលដៅក្នុងការនាំចេញស្មាតហ្វូនចំនួន ៣២០ លានគ្រឿងនៅឆ្នាំនេះ

យោងទៅតាមរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនបច្ចេកវិទ្យានេះមានគោលដៅក្នុងការលក់ស្មាតហ្វូនដល់ទៅ ៣២០ លានគ្រឿងនៅឆ្នាំនេះ។ គោលដៅផ្សេងទៀតនៃការលក់ទូរស័ព្ទតម្លៃថោក ៤០ លានគ្រឿង ថេប្លេត ២០ លានគ្រឿង និងនាឡិកា ៥ លានគ្រឿង។

image

សម្រាប់គោលដៅនៃការលក់នៅក្នុងឆ្នាំ ២០១៨ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុនធ្លាប់សម្រេចបាននៅក្នុងឆ្នាំ ២០១៧ ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែស្ថិតនៅចំណាត់ថ្នាក់កំពូលក្នុងការផ្គត់ផ្គង់ស្មាតហ្វូន ខណៈពេលដែលក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយការនាំចេញទូរស័ព្ទ ២០០ លានគ្រឿង ហើយក្រុមហ៊ុន Huawei ឈរនៅចំណាត់ថ្នាក់លេខរៀងទី ៣ ជាមួយការនាំចេញ ១៥០ លានគ្រឿង៕