ព័ត៌មាន

vivo V7 មានការរចនាម៉ូតទាក់ទាញ សមត្ថភាពអាចប្រកួតជាមួយស្មាតហ្វូនល្បីៗបច្ចុប្បន្ន

ស្មាតហ្វូន vivo V7 ត្រូវបានរចនាឡើងមានភាពទាក់ទាញយ៉ាងខ្លាំង ជាពិសេសជាមួយការ បំពាក់អេក្រង់ កាមេរ៉ាទំហំធំ ឈីបល្អ និងផ្តល់នូវភាពពេញនិយមពេលបានកាន់ក្នុងដៃ។ ក្រុមហ៊ុនប្រកាសជាផ្លូវការថា នឹងបង្ហាញស្មាយតហ្វូននេះនៅលើវេទិកា FIFA World Cup 2018។

អំពីការរចនា ស្មាតហ្វូន vivo V7

តួរបស់ស្មាតហ្វូនមានភាពចែងចាំង ទាក់ទាញ​ និងស្រស់ស្អាត ដោយសារវាផលិតមក ពីសារធាតុផ្លាស្ទិកដែលមានគុណភាពល្អ និងកាន់តែពិសេសជាមួយការរចនាម៉ូតកញ្ចក់កោង ខាងមុខ 2.5D។ ស្មាតហ្វូននេះជាប្រភេទ ស្មាតហ្វូនធន់មធ្យម  បំពាក់អេក្រង់ធំពេក ឬតូច ពេកងាយស្រួលកាន់ប្រើប្រាស់ ទំហំ 5.7 អ៊ីង ជាមួយប្រព័ន្ធបច្ចេកវិទ្យាការពារ18:9 IPS LCD ។  លើអេក្រង់របស់វាផ្តល់នូវគុណភាពបង្ហាញរូបភាពភ្លឺច្បាស់ និងស្រស់ស្អាត ដោយសារ កម្រិតម៉ត់នៃរូបភាបមានទំហំ 282ppi និងកម្រិតបង្ហាញទំហំ 720 x 1,4400។ ផ្នែកដំណើរការ​របស់វា មានភ្ជាប់ឈីបប្រភេទ Snapdragon 450 chipset; និងមាន CPU ប្រភេទ  octa-core 1.8 GHz Cortex-A53 និងមាន GPU ប្រភេទ  Adreno 506 ។

image

អ្នកថែមទាំងអាចរក្សាទុកនូវទិន្ន័យដ៏ច្រើនសម្បូរបែបលើមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32GB និងដំណើរការកម្មវិធីទាំងអស់ដោយរលូន ជាមួយអង្គចងចាំទំហំ4GB។ ចំណុចពិសេស ជាងគេរបស់ស្មាតហ្វូននេះស្ថិតលើកាមេរ៉ាផងដែរ ដោយវាមានភ្ជាប់កាមេរ៉ាក្រោយក្រោយ ទំហំ 16 មេហ្គាភិចសែល​ និងកាមេរ៉ាមុខទំហំ 24 មេហ្គាភិចសែល ជាមួយ LED flash បន្ថែមពន្លឺពេលងងឹត។ សម្រាប់ការភ្ជាប់នានាមានដូចជា៖ Dual nano SIM slot; Cat. 6/13 LTE support; Wi-Fi g/b/n; Bluetooth 4.2; GPS with GALILEO; FM radio។ ស្មាតហ្វូននេះ ប្រើថ្ម មានថាមពល 3,000mAh។ 

image