ព័ត៌មាន

ក្រុមហ៊ុនបចេ្ចកវិទ្យា ZTE ត្រៀមបញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់បត់ជាច្រើនទៀតនាពេលខាងមុខ

ក្រុមហ៊ុនបច្ចេកវិទ្យា ZTE ប្រកាសបង្ហាញនូវស្មាតហ្វូន Axon M កាលពីឆ្នាំមុននេះដែលជាស្មាតហ្វូនមានអេក្រង់បត់បាន ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាមានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់បត់បានជាច្រើនថែមទៀតនាពេលខាងមុខនេះ។

image

នៅក្នុងព្រឹត្តិការណ៍ CES 2018 នេះ លោក Jeff Yee អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ZTE បញ្ជាក់ថា ស្មាតហ្វូន Axon M ទទួលនូវការកោតសរសើរជាច្រើនពីអ្នកប្រើប្រាស់ ប៉ុន្តែវានៅមានការពង្រឹងជាច្រើនទៀត។ យើងនឹងបន្តផ្តល់នូវស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់បត់បានជាច្រើនស៊េរីថែមទៀតនាពេលខាងមុខនេះ៕