ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ទទួលបានម៉ាកយីហោ ASHA ពីក្រុមហ៊ុនបច្ចេកវិទ្យា NOKIA

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ទើបតែទទួលបាននូវម៉ាកយីហោពាណិជ្ជកម្មទៅលើឈ្មោះ ASHA ពីការិយាល័យ EU Intellectual Property Office ។ ទូរស័ព្ទ Nokia Asha គឺជាប្រភេទទូរស័ព្ទដែលមានតម្លៃថោកដែលប្រើប្រាស់អេក្រង់ Touchscreen នឹងផ្តោតទៅលើការប្រើប្រាស់សេវាកម្មអនឡាញជាច្រើនដូចជា Facebook, Twitter និង WhatsApp ជាដើម។

image

image

ទូរស័ព្ទ ASHA របស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD នឹងធ្វើការអភិវឌ្ឍទៅជាស្មាតហ្វូនដ៏អស្ចារ្យដែលប្រើប្រាស់នូវកម្មវិធីថ្មីៗជាច្រើនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Google និង Micromax មានគម្រោងក្នុងការលក់នូវទូរស័ព្ទ Android Go តម្លៃ $32 ផងដែរ។ ដូចនេះ តម្លៃនេះពិតជាមានការប្រកួតប្រជែងខ្លាំងមែនទែននៅក្នុងទីផ្សារ៕