ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ប្រកាសបង្ហាញនូវឧបករណ៍ Lenovo Vital និង Livermorium Slider Keyboard

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ប្រកាសបង្ហាញនូវ Moto Mods ចំនួន 2 ស៊េរីសម្រាប់ប្រើប្រាស់នៅលើឧបករណ៍ជាច្រើននោះគឺ Lenovo Vital និង Liermorium Slider Keyboard ។ Lenovo vital គឺជាឧបករណ៍សម្រាប់គ្រប់គ្រងទៅលើសុខភាព (Health Monitor) ដែលអាចធ្វើការវាស់នៅចង្វាក់បេះដូង កម្រិតអុកស៊ីសែន សម្ពាធសីតុណ្ហភាពក្នុងខ្លួន និងសម្ពាធឈាមថែមទៀត។

image

សម្រាប់ Slider Keyboard ផ្តល់នូវភាពងាយស្រួលក្នុងការជួយលោកអ្នកវាយឯកសារតាមរយៈ Keyboard សម្រាប់ធ្វើការវាយឯកសារកាន់តែងាយស្រួល។ សម្រាប់ Mode នេះគឺផលិតឡើងដោយក្រុមហ៊ុន Livermorium ។ សម្រាប់ Lenovo Vital នឹងដាក់លក់់នៅក្នុងខែមេសាជាមួយនឹងតម្លៃ $395 ខណៈពេលដែល Slider Keyboard ដាក់លក់នៅក្នុងតម្លៃត្រឹមតែ $99 តែប៉ុណ្ណោះ៕