ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី OnePlus 6 នឹងបង្ហាញខ្លួននៅខែមិថុនាជាមួយនឹងបន្ទះឈីប Snapdragon 845

កាលពីឆ្នាំមុននេះ របាយការណ៍មួយបញ្ជាក់ថា នៅក្នុងឆ្នាំ 2018 នេះ បន្ទះឈីប Snapdragon 845 Chipset នឹងបង្ហាញខ្លួននៅលើស្មាតហ្វូន OnePlus 6 ។ តាមរយៈព័ត៌មានចុងក្រោយនេះ លោក Pete Lau នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បញ្ជាក់ថា ស្មាតហ្វូន OnePlus 6 នឹងដាក់លក់នៅខែមិថុនាខាងមុខនេះ។

image

ជាក់ស្តែង ប្រសិនបើព័ត៌មានពីលោក Lau ជាការពិតមែននោះ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus អាចនឹងបង្ហាញស្មាតហ្វូនម៉ូដែល OnePlus 6T នៅក្នុងឆ្នាំ 2018 បន្ថែមទៀតជាក់ជាមិនខាន។ វាពិតជាគួរឱ្យចាប់អារម្មណ៍មែនទែនប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ពិតជាអាចជំរុញក្រុមហ៊ុនចែកចាយជាច្រើនរបស់សហរដ្ឋអាមេរិកលក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុន Huawei បរាជ័យរួចមកហើយក្នុងការចរចាជាមួយក្រុមហ៊ុនចែកចាយទាំងនេះ៕