ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Skype បន្ថែមនូវមុខងារ Private Conversations ជាមួយនឹង End-to-end Encryption

Skype គឺជាសេវាកម្មផ្ញើសារចុងក្រោយបំផុតដែលប្រើប្រាស់នូវមុខងារ End-to-end Encryption ដែលស្រដៀងគ្នាទៅនឹងការប្រើប្រាស់ Facebook Messenger ដែរនោះគឺការប្រើប្រាស់ Private Conversation ដោយលោកអ្នកគ្រាន់តែចុចនៅលើ + Icon និងរើសយកនូវមុខងារ Private Conversation និងរើសយកពាក្យថា Contact ។

image

នៅក្នុងការ Invite នេះគឺមានរយៈពេល 7 ថ្ងៃ ហើយប្រសិនបើដៃគូរបស់អ្នកទទួលនូវការ Invite នោះ​ មុខងារ Private Conversation នឹងចាប់ផ្តើមការជាក់ជាមិនខាន ប៉ុន្តែនៅលើតែឧបករណ៍ជាក់លាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ធ្វើការប្រើប្រាស់នៅលើស្មាតហ្វូន ឬកុំព្យូទ័រផ្សេងទៀតនោះ អ្នកត្រូវចុចនៅលើ Invitation សារជាថ្មីម្តងទៀត៕