ព័ត៌មាន

ទីភ្នាក់ងារនៃប្រទេសប្រេស៊ីលទម្លាយអំពីថាមពលថ្មរបស់ស្មាតហ្វូន Galaxy S9 និង Galaxy S9+

ទីភ្នាក់ងារ  National Telecommunications Agency (aka ANATEL)របស់ប្រទេសប្រេស៊ីលបញ្ចេញនូវវិញ្ញាបនបត្រអំពីស្មាតហ្វូន Samsung Galaxy S9 និង Galaxy S9+ ។ ឯកសារនេះក៏មានការបង្ហាញអំពីថាមពលថ្មផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy S9 មានថាមពលថ្ម 3000mAh ខណៈពេលដែលស្មាតហ្វូន Galaxy S9+ មានថាមពលថ្ម 3500mAh ។

image

ស្មាតហ្វូនទាំងពីរស៊េរីនេះប្រើប្រាស់នូវបន្ទះ Chipsets ថ្មីគឺ Snapdragon 845 និង Exynos 9810 ដែលផ្តល់នូវកម្លាំងថាមពលកាន់តែអស្ចារ្យសម្រាប់ការប្រើប្រាស់។ សម្រាប់បន្ទះឈីប Qualcomm Chip នឹងមានការសន្សំសំចៃថាមពលថ្មដល់ទៅ 30% ផងដែរ៕

image