ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង Galaxy S9+ ទទួលវិញ្ញាបនបត្រ FCC

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Samsung Galaxy S9 និង Galaxy S9+ នៅក្នុងព្រឹត្តិការណ៍ MWC 2018 នៅក្នុងទីក្រុងបាសេឡូណា។ ស្មាតហ្វូននេះនឹងដាក់លក់នៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះដោយសារតែវាទទួលនូវវិញ្ញាបនបត្រពី FCC ហើយ។

image

សម្រាប់ស្មាតហ្វូន Galaxy S9 មានលេខម៉ូដែល SM-G960 ខណៈពេលដែលស្មាតហ្វូន Galaxy S9+ មានលេខកូដ SM-G965 ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ LTE, GSM, CDMA និង UMTS ហើយវានឹងដាក់លក់នៅលើទីផ្សារនៅក្នុងប្រទេសវៀតណាម ប្រទេសចិន និងប្រទេសកូរ៉េ។

image

យោងតាមព័ត៌មានបែកធ្លាយតាមរយៈប្រអប់លក់រាយនៅថ្ងៃសុក្រនេះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ា​Super Speed Dual Pixel 12MP ហើយវាមានសមត្ថភាពក្នុងការថតរូប Super Slow-mo Videos ផងដែរ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ Stereo Speakers របស់ក្រុមហ៊ុន​AKG និងបច្ចេកវិទ្យា IP68, Iris Scanner និង Wireless Charging ផងដែរ៕