ព័ត៌មាន

Forever 21 បញ្ជាក់អំពីការរំលោភបំពានទៅលើព័ត៌មានកាតឥណទានរបស់អតិថិជន

សម្រាប់ការជូនដំណឹងនៅក្នុងខែវិច្ឆិកាអំពីឧប្បត្តិវហេតុនៃការរំលោភទៅលើទិន្នន័យនៃហាងលក់សំលៀកបំពាក់នៅហាង Forever 21 ឥឡូវនេះហាងនេះបញ្ជាក់ម្តងទៀតថា ហេគឃ័រលួចយកនូវព័ត៌មាននៃកាតឥណទានរបស់អ្នកប្រាស់ចេញពីហាងរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែនៅក្នុងឆ្នាំ ២០១៧ នេះ។

image

ទោះបីជាក្រុមហ៊ុននេះមិនទាន់បញ្ជាក់អំពីចំនួនជាក់លាក់នៃចំនួនអតិថិជនដែលរងគ្រោះដោយសារតែការរំលោភបំពានទិន្នន័យនេះក៏ដោយ ក្រុមហ៊ុនបញ្ជាក់ថា មេរោគ Malware នេះត្រូវបានតម្លើងនៅលើប្រព័ន្ធ point of sale (POS) systems នៅក្នុងហាងជាច្រើននៅសហរដ្ឋអាមេរិកនៅចន្លោះថ្ងៃទី ៣ ខែមេសាឆ្នាំ ២០១៧ និងថ្ងៃទី ១៨ ខែវិច្ឆិកា ២០១៧ ។

យោងទៅតាមការស៊ើបអង្កេតនៅក្នុងក្រុមហ៊ុននេះ មេរោគនេះត្រូវបង្កើតឡើងសម្រាប់ធ្វើការស្វែងរកនូវព័ត៌មានសំខាន់របស់អ្នកប្រើប្រាស់ដើម្បីធ្វើការលួចនូវទិន្នន័យកាតឥណទានរបស់អ្នកប្រើប្រាស់ដូចជាលេខកាតឥណទាន ថ្ងៃផុតកំណត់ លេខកូដសម្រាប់ផ្ទៀងផ្ទាត់ និងជាច្រើនទៀត។

ហាងលក់សម្លៀកបំពាក់ Forever 21 ប្រើប្រាស់នូវបច្ចេកវិទ្យា encryption technology ចាប់តាំងពីឆ្នាំ ២០១៥ ដើម្បីធ្វើការការពារទៅលើប្រព័ន្ធនៃការទូទាត់សាច់ប្រាក់ ប៉ុន្តែនៅក្នុងអំឡុងពេលនៃការស៊ើបអង្កេតនេះ ក្រុមហ៊ុនរកឃើញថា POS terminals ខ្លះធ្វើការបិទនូវ encryption ទាំងអស់នោះដែលអនុញ្ញាតឱ្យហេគឃ័រធ្វើការតម្លើងមេរោគ Malware បាន។ Forever 21 ជូនដំណឹងទៅកាន់អតិថិជនជាច្រើនដែលទិញទំនិញនៅហាងរបស់ខ្លួនអោយធ្វើការពិនិត្យទៅលើកាតឥណទានពិសេសទៅលើសកម្មភាពនៃប្រតិបត្តិការសាច់ប្រាក់សម្រាប់តាមដានសកម្មភាពគួរឱ្យសង្ស័យណាមួយ៕