ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី BlackBerry Keyone Bronze Edition មកដល់ប្រទេសចិនហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា BlackBerry ទើបតែរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងព្រឹត្តិការណ៍ CES 2018 ដែលក្រុមហ៊ុននេះប្រកាសបង្ហាញនូវស្មាតហ្វូន Bronze Edition Keyone ដែលពេលមុននេះវាដាក់លក់នៅ EU, Middle East និង Asia ។ នៅថ្ងៃនេះ BlackBerry ប្រកាសអំពីការកម្មង់ទិញមុនទៅលើស្មាតហ្វូនស៊េរីថ្មីនេះនៅក្នុងប្រទេសចិនជាផ្លូវការហើយ។

image

ស្មាតហ្វូន Bronze Edition នេះមានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់ ហើយវាមានអេក្រង់ទំហំ 4.5 អ៊ីញ IPS LCD និកម្រិត 3.2 Ratio និង QWERTY Keyboard ។ សម្រាប់បន្ទះឈីប Snapdragon 625 រួមជាមួយនឹងកម្មវិធី DTEK Monitoring App ជាមួយនឹងការពង្រឹងទៅលើសមត្ថភាពនៃ​Android Security ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរ និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។

ស្មាតហ្វូន BlackBerry Keyone Bronze Edition នេះមានការកម្មង់ទិញមុនតាមរយៈគេហទំព័រ JD.com ហើយតម្លៃរបស់វាប្រហែលជា $575 ហើយការចាប់ផ្តើមដឹកជញ្ជូនគឺនៅថ្ងៃទី 23 ខែមករាវេលាម៉ោង 10AM ។ សម្រាប់អ្នកចុះឈ្មោះចាប់អារម្មណ៍គឺ 23000 នាក់៕