ព័ត៌មាន

តោះមើលការដាក់បង្ហាញអេក្រង់សាមសុង LED ដ៏អស្ចារ្យនៅព្រឹត្តិការណ៍ CES 2018

ព្រឹត្តិការណ៍ CES 2018 របស់ក្រុមហ៊ុនសាមសុង ដែលត្រូវបានគេស្គាល់ថាជា “Samsung City” បានដាក់បង្ហាញបច្ចេកវិទ្យាជំនាន់ថ្មី ដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកប្រើប្រាស់ទាំងក្នុង ការិយាល័យក៏ដូចជានៅគេហដ្ឋានផងដែរ។ ផ្ទាំងមួយដែលបង្ហាញនូវការច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះត្រូវបានបង្កើតឡើងដោយបន្ទះអេឡិចត្រូនិកថ្មីរបស់ក្រុមហ៊ុនសាមសុងដែលវាមានបណ្តោយ 32 ម៉ែត្រ និងមានកម្ពស់ 7.8 ម៉ែត្រ ហើយមានសមាសភាពសរុបចំនួន 4,926 (480 មីលីម៉ែត្រ x 65 មីលីម៉ែត្រ)។ ផ្ទាំងខាងមុខបង្ហាញពីរូបភាពដ៏អស្ចារ្យដែលភ្ជាប់ទៅនឹងចក្ខុវិស័យភាពនៃភាពវៃឆ្លាតរបស់ក្រុមហ៊ុនសាមសុង។

image

image

ដោយសារអេក្រង់ LED គឺជាអេក្រង់ដំបូងបំផុតដែលដំណើរការដោយប្រព័ន្ធ HDR បន្ទះអេឡិចត្រូនិកថ្មី 3 ប្រភេទរបស់ក្រុមហ៊ុនសាមសុងដូចជា P1.5, P2.0 និង P2.5 បានឆ្លុះបញ្ចាំងពីការច្នៃប្រឌិតនៃបច្ចេកវិទ្យា IoT និង AI ដែលបង្ហាញភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៌តាំងបង្ហាញនោះផងដែរ។ ប្រព័ន្ធ HDR ក៏បានបង្ហាញនូវគុណភាពច្បាស់ល្អឥតខ្ចោះទៅតាមបន្ទះអេឡិចត្រូនិកនីមួយៗ ស្របពេលដែលការរចនាដែលមានលក្ខណៈស្ដើង និងស្រាលបំផុតនោះវាធ្វើឲ្យមានការងាយស្រួលនៅក្នុងការតំទ្បើង និងជួសជុល។ ផ្ទាំងដែលបង្ហាញនេះក៏បានផ្ដល់ឲ្យអ្នកទស្សនានូវរបៀបដែលក្រុមហ៊ុនសាមសុងគ្រប់គ្រងកម្មវិធី MagicInfo ដែលជាកម្មវិធីរួមបញ្ចូលគ្នាជាច្រើន ដើម្បីបង្កើតភាពឆើតឆាយ និងងាយស្រួលក្នុងការគ្រប់គ្រង។

image

ប្រសិនបើអ្នកមិនបានចូលរួមក្នុងពិព័រណ៍ CES 2018 ទេ សូមទស្សនាវីដេអូខាងលើដើម្បីឲ្យដឹងថា តើ Samsung City រួមចូលគ្នាដោយរបៀបណា ហើយជ្រៀតខ្លួនចូលទៅក្នុងអនាគតបានយ៉ាងដូចម្តេចទៅ។​