ព័ត៌មាន

Samsung Pay មានអ្នកប្រើប្រាស់ចំនួន 3 លាននាក់នៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ ស្មាតហ្វូន Galaxy On7 Prime អាចរកទិញបានហើយនៅក្នុងប្រទេសឥណ្ឌា។ វាក៏មានព្រឹត្តិការណ៍មួយដែលលោក Sandeep Singh Rrora អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Samsung ប្រកាសបង្ហាញស្មាតហ្វូននេះ។ លោកបញ្ជាក់ថែមទៀតថា អ្នកប្រើប្រាស់ចំនួន 3 លាននាក់នៅក្នុងប្រទេសឥណ្ឌាធ្វើការចុះឈ្មោះ Sign up សម្រាប់ប្រើប្រាស់ Samsung Pay តាំងពីខែមីនាឆ្នាំ 2017 មក។

image

សម្រាប់សេវាកម្មនេះអាចប្រើប្រាស់នៅលើកាតធនាគាររបស់ Axis, Citi, HDFC និង Standard Chartered ។ កម្មវិធីនេះធ្វើការសហការជាមួយនឹង Paytm និង UPI ផងដែរ។ សម្រាប់ស្មាតហ្វូនដែលអាចប្រើប្រាស់ជាមួយនឹង Samsung Pay បានគឺ Galaxy Note8Galaxy S8+Galaxy S8Galaxy S7 edgeGalaxy S7Galaxy S6 edge+Galaxy Note 5Galaxy A7 (2017)Galaxy A5 (2017)A5 (2016)A7 (2016)Galaxy A9 Pro និង Galaxy J7 Pro