ព័ត៌មាន

Samsung ប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note 8 PyeongChang 2018 Limited Edition ដ៏ស្រស់ស្អាត

សម្រាប់ព្រឹត្តិការណ៍ 2018 Winter Olympics ដែលធ្វើឡើងនៅក្នុងទីក្រុង PyeongChang នៃប្រទេសកូរ៉េខាងត្បូងនេះនៅចន្លោះថ្ងៃទី 9 ខែកុម្ភៈដល់ថ្ងៃទី​ 25 ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺជា Main Sponsors សម្រាប់ការប្រកួតហ្គេមទាំងនេះដែលនឹងមានការផ្តល់នូវស្មាតហ្វូន Galaxy Note 8 ចំនួន 4000 គ្រឿងសម្រាប់កីឡាករចូលរួមប្រកួតប្រជែង និងបុគ្គលិក IOC នេះផងដែរ។

image

ស្មាតហ្វូននេះនឹងមានការការប្រើប្រាស់នូវ Olympics Logo ជាមួយនឹងកងមាសចំនួន 5 នៅផ្នែកខាងក្រោយ ហើយស្មាតហ្វូន Galaxy Note 8 PyeongChang 2018 Limited Edition នេះពិតជាស្រស់ស្អាតមែនទែនជាមួយនឹងប៊ិក S Pen នោះ។

ព្រឹត្តិការណ៍ PyeongChang 2018 គឺជាលើកទី 2 ហើយដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចូលរួមនៅក្នុងព្រឹត្តការណ៍ Olympics នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។ លើកទីមួយនៅក្នុងទីក្រុង Seoul នៅឆ្នាំ 1988 នៅពេលែលក្រុមហ៊ុននេះគឺជា Sponsor ផងដែរ៕