ព័ត៌មាន

សេវាកម្មរាប់រយរបស់ GPS Location Tracking Services បន្សល់ទុកនូវទិន្នន័យរបស់អ្នកប្រើប្រាស់សម្រាប់ហេគឃ័រ

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរកឃើញនូវចំណុចរងគ្រោះជាច្រើននៅក្នុងសេវាកម្ម GPS រាប់រយដែលអាចអោយអ្នកវាយប្រហារធ្វើការទាញយកនូវទិន្នន័យរាប់លានរបស់អ្នកប្រើប្រាស់អនឡាញទៅលើការតាមដានឧបករណ៍របស់ពួកគេតាមរយៈចំណុចរងគ្រោះនៃ GPS នោះ។ ចំណុចរងគ្រោះទាំងនេះត្រូវរកឃើញដោយអ្នកស្រាវជ្រាវសុវត្ថិភាព ២ នាក់គឺ Vangelis Stykas និង Michael Gruhn ដែលដាក់ឈ្មោះថា &#039Trackmageddon&#039 ដែលបង្ហាញអំពីចំណុចរងគ្រោះទៅលើប្រព័ន្ធសុវត្ថិភាពដែលពួកគេរកឃើញនៅលើសេវាកម្ម GPS tracking services ។

image

Trackmageddon ប៉ះពាល់ទៅដល់សេវាកម្ម GPS ជាច្រើនដែលប្រមូលទិន្នន័យនៃភូមិសាស្រ្តរបស់អ្នកប្រើប្រាស់តាមរយៈ GPS នៅលើស្មាតហ្វូន ហើយហេគឃ័រអាចធ្វើការតាមដាននូវទីតាំងរបស់អ្នកប្រើប្រាស់ទាំងនោះបាន។

យោងតាមអ្នកស្រាវជ្រាវជាច្រើន ចំណុចរងគ្រោះនេះគឺទៅលើការប្រើប្រាស់លេខសម្ងាត់ដែលងាយស្រួលទាយដូចជា 123456 ជាដើម។ សម្រាប់ចំណុចរងគ្រោះនេះ ហេគឃ័រអាចធ្វើការប្រមូលនូវការតាមដានទៅលើទីតាំងនៃឧបករណ៍ជាច្រើនរួមមាន GPS, លេខទូរស័ព្ទ, ម៉ូដែលរបស់ឧបករណ៍ និងព័ត៌មាននៃ IMEI ផងដែរ។

 អ្នកប្រើប្រាស់អាចជៀសផុតពីចំណុចរងគ្រោះនេះគឺការលុបចោលនូវទិន្នន័យជាច្រើនដែលឆ្លងចូលទៅក្នុងឧបករណ៍ ការផ្លាស់ប្តូរនូវលេខសម្ងាត់សម្រាប់សេវាកម្មតាមដាន និងការប្រើប្រាស់នូវលេខសម្ងាត់ដ៏រឹងមាំរហូតទាល់តែបញ្ហានេះត្រូវជួសជុលរួចនោះ៕