ព័ត៌មាន

Patch ដែលរកឃើញនៅលើ Intel Processors ធ្វើឱ្យធ្លាក់ចុះ 5-30% នៃដំណើរការនៅលើ CPU

យោងទៅតាមការបង្ហោះនៅក្នុងប្លុកមួយកាលពីម្សិលមិញនេះ សម្រាប់ក្រុមការងារនៅក្នុងការអភិវឌ្ឍ Linux kernel បង្ហោះថា Intel processors (x86-64) មានបញ្ហាធ្ងន់ធ្ងរទៅលើ Hardware Level ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការចូលទៅកាន់ម៉េមូរីនៅក្នុង Kernel ដែលអាចធ្វើការទាញយកព័ត៌មានដូចជាលេខសម្ងាត់ ការ Login Keys និង Files Cached ចេញពី Hard Disk ។

image

សម្រាប់ Patch ដែលដាក់នៅក្នុង kernel page-table isolation (KPTI) អាចធ្វើការផ្លាស់ប្តូរនូវ Kernel និងធ្វើការអាប់ឌែតទៅលើ Kernel នៃប្រព័ន្ធប្រតិបត្តិការ។ សម្រាប់ការអាប់ឌែតទៅលើប្រព័ន្ធនេះធ្វើឱ្យមានការធ្លាក់ចុះទៅលើដំណើរការនៃ CPUs ពី 5-30% ។ Linux patch ដែលដាក់ឱ្យដំណើរការនៅលើ x86 processors ទាំងអស់រួមមាន AMD processors ដែលត្រូវគេដឹងថាមិនមានសុវត្ថិភាពនោះទេ។ ចំនែកក្រុមហ៊ុនបច្ចេកវិទ្យា Microsoft វិញក៏ធ្វើការដោះស្រាយជួសជុលទៅលើកំហុសឆ្គងនៃប្រព័ន្ធប្រតិបត្តិការ Windows OS សម្រាប់ Patch ហើយក្រុមហ៊ុន​ Apple ក៏ទំនងជាធ្វើការដោះស្រាយនៅលើ patch ដើម្បីជៀសវាងផុតពីកំហុសឆ្គងនេះផងដែរ៕