ព័ត៌មាន

ក្រុមហ៊ុនសាមសុងចែកលិខិតអញ្ជើញដើម្បីទស្សនាការដាក់បង្ហាញទូរស័ព្ទ Galaxy ជំនាន់ថ្មី

ថ្ងៃនេះក្រុមហ៊ុនសាមសុងទើបធ្វើការប្រកាសចែកលិខិតអញ្ជើញដើម្បីទស្សនាការផ្សាយផ្ទាល់នៃការដាក់បង្ហាញទូរស័ព្ទ Galaxy ជំនាន់ថ្មី ដែលនឹងបំពាក់នូវការរចនាកាមេរ៉ាថ្មី និងលក្ខណៈពិសេសជាច្រើន។  

image

បើរូបភាពមួយសន្លឹកមានតម្លៃស្មើនឹងពាក្យពេចន៍រាប់ពាន់ពាក្យ ទូរស័ព្ទ Galaxy ជំនាន់ 2018 ដែលជាសមាជិកថ្មីក្នុងត្រកូលគ្រួសារ Galaxy មានពាក្យពេចន៍ជាច្រើនដែលត្រូវបង្ហាញ។

ក្រុមហ៊ុនសាមសុងនឹងធ្វើការផ្សាយផ្ទាល់នៅលើវេបសាយរបស់ខ្លួន នៅថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ2018 វេលាម៉ោង 6 ល្ងាចពីទីក្រុងបាសេទ្បូណា (ដែលត្រូវនឹងម៉ោង 12 យប់ក្នុងប្រទេសកម្ពុជា) ។

ដើម្បីទស្សនាការដាក់បង្ហាញនេះ សូមចូលទៅកាន់៖ news.samsung.com/global,  www.samsung.com/galaxy និង www.samsungmobilepress.com ៕