ព័ត៌មាន

ហេគឃ័រទី 4 អះអាងថាលួចយករូបភាពរបស់ជនល្បីល្បាញជាច្រើនចេញពីគណនី iCloud Accounts

ជិតរយៈពេល 3 ឆ្នាំបន្ទាប់ពីការទម្លាយរូបភាពអាក្រាតជាច្រើនរបស់តារាល្បីៗដែលគេហៅថា “The Fappening” ឬ “Celebgate” នោះ ហេគឃ័រទី 4 ត្រូវចោទប្រកាន់ពីបទចូលទៅលួចនូវគណនីរបស់ Apple iCloud accounts ចំនួន 250 ដែលជាកម្មសិទ្ធិរបស់តារាហូលីវូដនោះ។ តុលាការសហព័ន្ធចោទប្រកាន់ទៅលើលោក George Garofano វ័យ 26 ឆ្នាំដែលរស់នៅក្នុងតំបន់ North Branford ពីការរំលោភបំពានតាមរយៈ Computer Fraud និង Abuse Act ហើយត្រូវចាប់ខ្លួនដោយប៉ូលិស FBI ។

 image

លោក Garofano សារភាពថារំលោភបំពានទៅលើគណនី iCloud accounts ដោយប្រើប្រាស់នូវវិធីសាស្រ្តនៃ Phishing Scheme ដែលអនុញ្ញាតឱ្យគាត់ធ្វើការលួចនូវព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះដែលក្នុងនោះមានរូបភាព និងវីដេអូឯកជនជាច្រើន។

នៅក្នុងចំណោមជនល្បីឈ្មោះទាំងអស់នោះដែលមានរូបភាពអាក្រាតត្រូវបង្ហោះនៅលើអនឡាញនៅឆ្នាំ 2014 គឺមានដូចជា Jennifer Lawrence, Kim Kardashian, Kirsten Dunst និង Kate Upton ។ ជនរងគ្រោះស្ត្រីដែលជាអ្នកឈ្នះមេដាយមាសអូឡាំពិករបស់សហរដ្ឋអាមេរិក Misty May Treanor និងតារាសម្តែងជាច្រើនដុចជា Alexandra Chando, Kelli Garner និង Lauren O’Neil ។ នៅចន្លោះខែមេសាឆ្នាំ 2013 ទៅដល់ខែតុលា ឆ្នាំ 2014 នោះ​ លោក Garofano ផ្ញើចេញនូវអ៊ីម៉ែល phishing emails ដោយក្លែងបន្លំខ្លួនធ្វើការក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុន​ Apple ក្នុងការបោកបញ្ឆោតពួកគេឱ្យផ្តល់នូវព័ត៌មានសម្ងាត់នៃ iCloud account ដើម្បីលួចនូវទិន្នន័យទាំងអស់នោះដោយខុសច្បាប់។

ក្រៅពីការលួចទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះជាច្រើននាក់នោះ វាក៏មាននូវរូបភាព និងវីដេអូឯកជនរបស់ជនរងគ្រោះដែលយកចេញពី iCloud accounts តាមរយៈការលួចនូវព័ត៌មានសម្ងាត់ដែលលោកក Garofano យកចេញពីគណនីរបស់ពួកគេ។ លោក Garofano ត្រូវចោទប្រកាន់ដោយតុលាការក្នុងស្រុកនៅសហរដ្ឋអាមេរិកដែលអាចប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររយៈពេល 5 ឆ្នាំ។ លោក Garofano គឺជាហេគឃ័រទី 4 ដែលមានទំនាក់ទំនងជាមួយនឹងសកម្មភាព Celebgate ចាមួយនឹងហេគឃ័រ 3 នាក់ផ្សេងទៀតគឺ Emilio Herrera (អាយុ 32ឆ្នាំ), Edward Majerczyk (អាយុ 28ឆ្នាំ) និង Ryan Collins (អាយុ 36ឆ្នាំ) ដែលទម្លាយរូបភាពអាក្រាតរបស់តារាល្បីកាលពីឆ្នាំមុនេះ។ លោក Herrera នឹងធ្វើការកាត់ទោសនៅខែក្រោយនេះ ខណៈពេលដែលលោក Majerczyk ត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល 9 ខែ ហើយលោក Collins ត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល 18 ខែ៕