ព័ត៌មាន

AnTuTu: Samsung គឺជាម៉ាកយីហោដែលត្រូវក្រុមហ៊ុនផលិតទូរស័ព្ទក្លែងក្លាយលួចចម្លង Clone តាមច្រើនបំផុត

នៅក្នុងពេលបច្ចុប្បន្ននេះ វាមានការទូរស័ព្ទក្លែងក្លាយជាច្រើនដែលធ្វើការចម្លងតាមស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ តាមទិន្នន័យបញ្ជាក់ពី AnTuTu ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺជាម៉ាកយីហោស្មាតហ្វូនដែលមានក្រុមហ៊ុនជាច្រើនលួចចម្លង Clone ដល់ទៅ 36.23% សម្រាប់ម៉ូដែលត្រកូល Galaxy ។

image

ក្រុមហ៊ុន​Apple, Xiaomi, Oppo, OnePlus និង Huawei ក៏មានការលួចចម្លង Clone ក្លែងក្លាយជាច្រើនដែរ។ សម្រាប់របាយការណ៍ពី AnTuTu បង្ហាញថា ទូរស័ព្ទក្លែងក្លាយទាំងនោះគឺមានគុណភាពអន់ដែលមានត្រឹមតែ Quad-Core Processors ដែលស្មើរនឹង 30% នៃ Octa-Core CPUs ។ វាមានកម្រិតភាពច្បាស់នៅលើអេក្រង់ត្រឹមតែ 720p ឬ 1080p ៕