ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 10 នឹងភ្ជាប់ជាមួយនឹងកាមេរ៉ា Penta-Camera

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ត្រូវគេដឹងថាជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតគឺម៉ូដែល N95 និងស្មាតហ្វូន Lumia 1020 ។ យោងទៅតាមព័ត៌មានបែកធ្លាយមួយរបស់បណ្តាញសង្គមរបស់ចិន Baidu បង្ហាញអំពីរង្វង់នៃកាមេរ៉ា Lenses ចំនួន 5 គ្រាប់ដែលមានរូបរាងជារង្វង់ភ្ជាប់ជាមួយនឹងភ្លើង LED Flash ដែលពិតជាទាក់ទាញនឹងស្រស់ស្អាតបំផុត។

image

ប្រភពជាច្រើនបង្ហាញថា ស្មាតហ្វូននេះនឹងមានឈ្មោះថា Nokia 10 ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅក្នុងទីក្រុង​ Berlin នៅខែកញ្ញានេះ។ ស្មាតហ្វូននេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយនៅក្រោមប្រព័ន្ធកាមេរ៉ា។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 និងកាមេរ៉ាទំហំ 32MP ដែលទ្រទ្រង់នូវមុខងារ 4K Video Recording និងមុខងារ​ Dual Phase Detection ផងដែរ៕