ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9+ បែកធ្លាយតាមរយៈ Case Renders

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ នៅក្នុងរយៈពេលមួយខែទៀតគឺនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ ប៉ូន្តែស្មាតហ្វូននេះក៏ត្រូវគេដឹងអំពីរូបរាងរបស់វាតាមរយៈ Case Renders ថែមទៀត។

 image

សម្រាប់ស្មាតហ្វូន Galaxy S9+ គឺពិតជាស្រស់ស្អាតមែនទែននៅក្នុងសម្បក Poetic Cases នៅក្នុងពណ៌ពីរសម្រាប់ជ្រើសរើសគឺ Grey និង Orchid Silver ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្បែនេះតែម្តង។ ស្មាតហ្វូន Galaxy S9 នឹងមានកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ។

សម្រាប់ស្មាតហ្វូន Galaxy S9 និង Galaxy S9+ នឹងមានរូបរាង និងទំហំដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8 ដែរគ្រាន់តែវាមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា f/1.5 ប្រព័ន្ធ Stereo Speakers និង Processors ខ្លាំងជាងមុន។ ស្មាតហ្វូននេះក៏នឹងមានប្រើប្រាស់នូវមុខងារ Super Slow-Motion កម្រិត 480fps នៅក្នុងកម្រិត 1080p ផងដែរ៕